ទៅងូតទឹក ជាមួយជីដូន រអិលជើង លង់ទឹកស្លាប់

ខេត្តកណ្តាល ៖ កុមារីម្នាក់ចុះទៅងូតទឹក ជាមួយជីដូន ពេលចុះងូតនោះស្រាបតែរអិល ចូលទឹកជ្រៅ ផុតដៃ ផុតជើង លិចចូលក្នុងទឹកទន្លេបាត់ រកសាកសពមិនទាន់ ឃើញនៅឡើយ ហេតុការនេះកើតឡើងកាល ពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់ទន្លេ ក្រោយផ្ទះរបស់ជន រងគ្រោះភូមិ ព្រែកបាក់ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

កុមារីរងគ្រោះ ឈ្មោះ ប្រុស រចនា អាយុ៨ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ  មានឪពុកឈ្មោះ ខាន់ប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើចំការ និង ម្តាយ ឈ្មោះ មាស  សុខណា អាយុ ៣១ ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើចំការរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុកុមារី រងគ្រោះបានចុះមកងូតទឹក ជាមួយយាយបង្កេីត ឈ្មោះ ឡេង  រ៉ៃ អាយុ ៦៤ឆ្នាំ ដេីម្បីទៅរៀនលុះពេល កំពុងចុះងូតនោះ ស្រាប់តែរអិលជើងចូល ទឹកជ្រៅ ផុតដៃ ផុតជើង លិចចូលក្នុងទឹកបាត់ ទោះជាក្រុមគ្រួសារ ស្វែងរកមិនឃើញ រហូតពេលនេះក្រុមគ្រួសារកំពុង បន្តរាវរកសាកសព៕

ទៅងូតទឹក ជាមួយជីដូន រអិលជើង លង់ទឹកស្លាប់

ទៅងូតទឹក ជាមួយជីដូន រអិលជើង លង់ទឹកស្លាប់

  • ទៅងូតទឹក ជាមួយជីដូន រអិលជើង លង់ទឹកស្លាប់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/18  Category:ក្នុងស្រុក
Tags: