តារាស ម្តែង ថៃ លោក Por ទទួល មរណភាព ក្រោយ សម្រាក ព្យាបាល ជំងឺ គ្រុនឈាម កម្រិតធ្ងន់ អស់ច្រើនខែ

ថៃ៖ តារាសម្តែង ដ៏ល្បីល្បាញលោក Triedsadee Sahawong ហៅក្រៅថា Por ដែលបានឆ្លងជង្ងឺគ្រុនឈាម កម្រិតធ្ងន់ និងបានសម្រាក នៅមន្ទីរពេទ្យមួយរយៈធំនោះ បានស្លាប់ ហើយនៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦នេះ ។

យោងតាមសារព័ត៌មាន Thairath បានរាយការណ៍ឲ្យដឹង នៅថ្ងៃទី១៨ ខែមករា នេះថា លោក Por  បានស្លាប់ហើ យនៅវេលាម៉ោង ១១:៥០នាទី នៅមន្ទីរពេទ្យ រ៉ាម៉ាធីបូឌី ក្នុងទីក្រុងបាងកក ហើយសាកសពរបស់លោក Por នឹងត្រូវក្រុមគ្រួសារយកត្រឡប់ ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសមាន ការសោកស្តាយជាខ្លាំង ខណៈពួកគេនៅតែ ទន្ទឹងរង់ចាំ និងរំពឹងថាតារារូបនេះជាសះស្បើយ ។

សូមជម្រាបផងដែរថា តារាសម្តែងកូនមួយ លោក Por បានទទួលមរណៈភាព នៅក្នុងវ័យ៣៨ឆ្នាំ ដោយកាលពីពេលថ្មីៗ នេះលោកបានធ្លាក់ ខ្លួនឈឺជាទម្ងន់ ដោយសារតែជំងឺគ្រុនឈាម ហើយលោកបានចូល សម្រាកព្យាបាល មន្ទីរពេទ្យរ៉ាម៉ាធីបូឌី ។

ក្រោយពីតាមដាន ស្ថានភាពជំងឺក្រុមវេជ្ជបណ្ឌិត បានបង្ខំចិត្តកាត់ប្រអប់ជើងរបស់លោក ដើម្បីសង្គ្រោះជីវិត តែជាអកុសលអី អាការៈជំងឺ របស់តារាសម្តែង កូនមួយរូបនេះ បែរជាត្រូវបានក្រុម វេជ្ជបណ្ឌិតរកឃើញថា ជំងឺគ្រុនឈាមរបស់លោក បានបណ្តាលឲ្យសួតរបស់គាត់ រលាកយ៉ាងធ្ងន់ធ្ងរ ហើយស្ថានភាពជំងឺរបស់លោក ក៏មានការវិវត្តន៍ កាន់តែធ្ងន់ធ្ងរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បាត់បង់ជីវិតតែម្តងទៅ ៕

តារាស ម្តែង ថៃ លោក Por ទទួល មរណភាព ក្រោយ សម្រាក ព្យាបាល ជំងឺ គ្រុនឈាម កម្រិតធ្ងន់ អស់ច្រើនខែ

តារាស ម្តែង ថៃ លោក Por ទទួល មរណភាព ក្រោយ សម្រាក ព្យាបាល ជំងឺ គ្រុនឈាម កម្រិតធ្ងន់ អស់ច្រើនខែ

តារាស ម្តែង ថៃ លោក Por ទទួល មរណភាព ក្រោយ សម្រាក ព្យាបាល ជំងឺ គ្រុនឈាម កម្រិតធ្ងន់ អស់ច្រើនខែ

តារាស ម្តែង ថៃ លោក Por ទទួល មរណភាព ក្រោយ សម្រាក ព្យាបាល ជំងឺ គ្រុនឈាម កម្រិតធ្ងន់ អស់ច្រើនខែ

  • តារាស ម្តែង ថៃ លោក Por ទទួល មរណភាព ក្រោយ សម្រាក ព្យាបាល ជំងឺ គ្រុនឈាម កម្រិតធ្ងន់ អស់ច្រើនខែ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/01/18  Category:កំសាន្ត