ទូត​អាមេរិក​ថ្មី ប្តេជ្ញា​បញ្ចុះបញ្ចូល​វិនិយោគិន​អាមេរិក​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​

​ពោធិ៍សាត់​៖ នៅក្នុង​ឆ្នាំ​២០១៥​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ចំនួន​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់ លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​។​

​នៅ​ចំពោះមុខ​អភិបាលខេត្ត​ពោធិ៍សាត់​លោក ម៉ៅ ធនិន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​៨០០​នាក់ ក្នុង​វិទ្យាល័យ​ពោធិ៍សាត់ នា​ថ្ងៃទី​១៤​ខែ មករា លោក Heidt បាន​បញ្ជាក់ថា ទីផ្សារ​អាមេរិក គឺជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​។ 

​លោក​ថា នឹង​បញ្ចុះបញ្ចូល​វិនិយោគិន​អាមេរិក ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​តិចតួច​នៅឡើយ កំពុង​វិនិយោគ​នៅ​កម្ពុជា ។ លោក បន្តថា​៖«​យើង​នឹង​ពន្យល់​វិនិយោគិន​អាមេរិក អំពី​គោលការណ៍​រកស៊ី​នៅ​កម្ពុជា ថា​តើ​មាន​លក្ខណៈ​ដូចម្តេចខ្លះ ដើម្បី​ឲ្យ​ពួកគេ​មក​វិនិយោគ​នៅ​កម្ពុជា​»​។

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក មាន​ទឹកប្រាក់​ចំនួន​៣,១៧១.៩០​លាន​ដុល្លារ​អាមេរិក​កើនឡើង​៥.៣​ភាគរយ  បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​៣,០១២.៨០​លាន ដុល្លារ​អាមេរិក​៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​