ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ធំ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្ទោង​សហការ​ជាមួយ​នគរបាល​ឃុំ​ប្រឡាយ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៦ ខណៈ​សមត្ថកិច្ច​ចុះ​ធ្វើ​រដ្ឋបាល និង​ត្រួតពិនិត្យ​អ្នក​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គៀល គ្រី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​តា​ឡាក់ ឃុំ​រំពារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការខេត្ត​កំពង់ឆ្នាំង​ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​សេពសន្ថវៈ ខណៈ​ជនសង្ស័យ​រត់​មក​សម្ងំ​លាក់ខ្លួន​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ប្រភព​បន្ត​ទៀត​ថា ជនសង្ស័យ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃស្អែក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕