សភាព​ប្លែកៗ​របស់ «​ជើង​» អាច​ប្រាប់​ឱ្យដឹងពី​សុខភាព​មាន​បញ្ហា​អ្វីខ្លះ​

Doliprane TVC

ជើង និង ម្រាមជើង​គ្មាន​រោម : ចរន្តឈាម​ដំណើរការ​មិនល្អ​ពិតណាស់​នៅពេលដែល​ជើង និង ម្រាមជើង​របស់​អ្នក​មិនមាន​រោម ឬ រោម​តិចនោះ​ គឺជា​សញ្ញា​មួយ​បង្ហាញថា វាទ​ទួល​ឈាម​មិនបាន​គ្រប់គ្រាន់​ដើម្បី​រក្សា​ឱ្យរោម​លូតលាស់​បានល្អ ។ វេជ្ជបណ្ឌិត Mc Aloon ថ្លែងថា ចូរ​ស្នើឱ្យ​គ្រូពេទ្យ​ពិនិត្យបញ្ហា​នេះ ព្រោះ​វា​អាចជា​សញ្ញា​ដែល​ប្រាប់ថា​បេះដូង​របស់​អ្នក​មិនមានលទ្ធភាព​បញ្ជូន​ឈាម​ទៅដល់​ជើង ។​

រមួលក្រពើ​ញឹកញាប់ ឬ ក្តាមកាច់​ជើង  : ​បាត់បង់​ជាតិ​ទឹក និង ខ្វះ​សារជាតិ​ចិញ្ចឹម​

នៅ​សុខៗ​ស្រាប់​តែមាន​បញ្ហា​រមួល​ក្រពើ ឬ ក្តាមកាច់​ជើង​ក៏​ជាស​ញ្ញា​មួយ​ង្ហាញថា​សុខភាពរបស់​អ្នក​កំពុងមាន​គ្រោះថ្នាក់ ។ ប្រសិន​ប្រព័ន្ធ​បញ្ជូន​ឈាម និង រសៃប្រសាទ​របស់​អ្នក​មិនមានបញ្ហា​ធំដុំ​ទេ យ៉ាងហោច​រាងកាយ​រប​ស់​អ្នក​ក៏​កំពុង​ខ្វះជាតិ​បំប៉ន​ដែរ ។ ប្រសិនបើ​រមួលក្រពើ​នៅពេលហាត់ប្រាណ ចូរ​ផឹកទឹក​ឱ្យបាច្រើន ដោយហេតុថា​ពេល​ខ្វះ​ជាតិ​ទឹក វា​ក៏​នាំឱ្យ​កើត​អាការ​រមួលក្រពើនៅសាច់ដុំ​ផង ដែរ ។ ក្រៅពីនេះ​អ្នក​ក៏​គួរតែ​បរិភោគ​បន្លែផ្លែឈើ​ដែលសម្បូរដោយ ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម និងកាល់ស្យូមឱ្យបាន​ញឹកញាប់ ព្រោះការខ្វះ​សារជាតិ​ទាំងនេះ​នឹង​បណ្តាលឱ្យ​បញ្ហា រមួលក្រពើ​កើតឡើង​ញឹកញាប់ ។ វេជ្ជបណ្ឌិត McAloon ថ្លែង​ទៀតថា «ដើម្បី​ជួយ​សម្រួលកុំឱ្យ​រមួលក្រពើអ្នក​ក៏​អាច​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​» ។ បន្ទាប់ពី​បានធ្វើ​ដូចខាងលើ​នេះ ហើយនៅតែ​មិន​បាត់ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើលថា តើ​អ្នកមាន​បញ្ហា​ចរន្តឈាម ឬ សរសៃប្រសាទ​ដែរ​ឬ​អត់ ?

សភាព​ប្លែកៗ​របស់ «​ជើង​» អាច​ប្រាប់​ឱ្យដឹងពី​សុខភាព​មាន​បញ្ហា​អ្វីខ្លះ​

​ស្នាម​រលាក​មិនជា  : អាចមាន​ជំងឺ​ទឹកនោមផ្អែម ឬ មហារីក​ស្បែក​

​របួសស្នាម​ដែល​មិន​ងាយ​ជា ជា​សញ​មួយ​ព្រមាន​អំពី​ជំងឺ​ទឹកនោមផ្អែម ។ ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​មិនបាននាំឱ្យមាន​របួស​សរសៃ​ប្រសាទ​ដែលបញ្ហា​នេះ​នឹង​ទម្លាក់​មកលើ​ជើង​របស់​អ្នក ។ នៅ ពេល​មាន​បញ្ហា​ធំ​បំផុត​នោះអ្នកនឹងត្រូវ​ប្រឈម​នឹង​ការ​កាត់​អវៈយវៈ​ដែលមាន​ជំងឺ​ចោល ។​ របួស ​ដែល​មិនជា​ក៏​ជា​សញ្ញា​ មួយ​ប្រាប់​អំពី​ជំងឺមហារីក​ស្បែកនេះ​បើតាមវេជ្ជបណ្ឌិត McAloon ។ ដុំ​ពក កាច​អាច​នឹង​កើតឡើង​គ្រប់កន្លែង​នៅលើ​ស្បែករបស់​អ្នក សូម្បីតែ​នៅចន្លោះ ​ម្រាមជើងដូច្នេះ​ចូរ​ពិនិត្យ​ទាំង​ស្បែក​នៅត្រង់​ជើងប្រសិន​មានការ​សង្ស័យ ។​

សភាព​ប្លែកៗ​របស់ «​ជើង​» អាច​ប្រាប់​ឱ្យដឹងពី​សុខភាព​មាន​បញ្ហា​អ្វីខ្លះ​

​ជើង​ត្រជាក់​រហូត  : ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​

​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ គឺជា​មូលហេតុ​ដែលនាំឱ្យ​ជើងរ​បស់​អ្នក​ត្រជាក់ ។ ប្រសិនបើ អ្នកមាន​អាយុ លើសពី ៤០ ឆ្នាំ អ្នកនឹង​ត្រូវ​រស់នៅ​ជាមួយនឹង​បញ្ហា​នេះ​ដោយមិនបាន​ដឹងខ្លួន ។ ក្រៅពី​ធ្វើ​ឱ្យជើងត្រជាក់ បញ្ហា​ខ្សោយ​ក្រពេញ​នេះ​ក៏​អាច​នឹង​ធ្វើឱ្យ​ជ្រុះ​សក់ អស់កម្លាំងឡើង​ទម្ងន់ និង តប់ប្រមល់ ។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​មានតែ​ការពិនិត្យ​ឈាម ហើយ​ក្រោយពេល​លេបថ្នាំ អ្នកនឹង​ដឹងថា​ជើងមាន​កម្តៅ​ឡើងវិញ ។​

សភាព​ប្លែកៗ​របស់ «​ជើង​» អាច​ប្រាប់​ឱ្យដឹងពី​សុខភាព​មាន​បញ្ហា​អ្វីខ្លះ​

ជើង​ត្រជាក់​រហូត : ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​

​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ គឺជា​មូលហេតុ​ដែលនាំឱ្យ​ជើងរ​បស់​អ្នក​ត្រជាក់ ។ ប្រសិន​អ្នកមាន​អាយុ លើសពី ៤០ ឆ្នាំ អ្នកនឹង​ត្រូវ​រស់នៅ​ជាមួយនឹង​បញ្ហា​នេះ​ដោយ​មិនបាន​ដឹងខ្លួន ។ ក្រៅពី​ធ្វើ​ឱ្យជើងត្រជាក់ បញ្ហា​ខ្សោយ​ក្រពេញនេះ​ក៏​អាច​នឹង​ធ្វើឱ្យ​ជ្រុះ​សក់ អស់កម្លាំងឡើង​ទម្ងន់ និង តប់ ប្រមល់ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​មានតែ​ការពិនិត្យ​ឈាម ហើយ​ក្រោយពេល​លេបថ្នាំ អ្នកនឹង​ដឹងថា ជើងមានកម្តៅឡើងវិញ ។​

ស្ពឹក : ជំងឺ​សរសៃ ឬ ត្បៀត​សរសៃប្រសាទ​

​បញ្ហា​ស្ពឹក​នៅលើ​ជើង​ទាំងពីរ​ត្រូវបាន​គេ ហៅថាជំងឺសរសៃប្រសាទ​ក្រៅ ( Peripheral neu-ropathy ) ដែល​កើតឡើង​ដោយសារ​ជំងឺទឹកនោមផ្អែម ញៀន​ស្រា ឬ ផលវិបាក​ដែល​កើតឡើង​ដោយសារ​ថ្នាំ​ព្យាបាល​អ្វីមួយ ។ ប្រសិនបើអ្នក​ស្ពឹក​ជើង​ម្ខាង​វា​អាច​បណ្តាលមកពី​ការ​ត្បៀតសរសៃប្រសាទ​ណា មួយ​នៅត្រង់​បាតជើង ឬ កជើង ។ បញ្ហា​ស្ពឹក​ជើង​ក៏​អាច​បណ្តាលមកពី​ទម្លាប់ពាក់​ស្បែកជើង​រឹប​ក្នុង​រយៈពេល​យូរ ។​ល​។​

សភាព​ប្លែកៗ​របស់ «​ជើង​» អាច​ប្រាប់​ឱ្យដឹងពី​សុខភាព​មាន​បញ្ហា​អ្វីខ្លះ​

ឈឺ​កែងជើង : រលាក​សរសៃ​បាតជើង​

​ការឈឺចាប់​ត្រង់​កែងជើង​កើត​ពី​បញ្ហា​សរសៃ​បាតជើងដែល​រលាក ។ មូលហេតុ គឺអាបណ្តាល មកពី​អ្នក​ពាក់ស្បែកជើង​រឹប​ខ្លាំងពេក ឬមួយ​ក៏​អ្នកដើរ ឬក៏​រត់​ដោយពាក់​ស្បែកជើង​ដែល​ មិនមាន​កែង ។ គ្រូពេទ្យ​អាច​នឹងផ្តល់យោបល់​ឱ្យ​អ្នកធ្វើ​លំហាត់ប្រាណ ឬ ដើរ​ដោយ​ប្រើស្បែក ជើង​ដែល​មិន​ប៉ះពាល់​ដល់​កែងជើង ។ ដូច្នេះ​ចូរ​ជ្រើសរើស​ស្បែកជើង​កីឡា ប្រសិនបើ​អ្នកជា​មនុស្សចូលចិត្ត​ រត់ ឬ ហាត់ប្រាណ​ដោយ​ប្រើ​ជើង​ទាំងពីរ ។​

សភាព​ប្លែកៗ​របស់ «​ជើង​» អាច​ប្រាប់​ឱ្យដឹងពី​សុខភាព​មាន​បញ្ហា​អ្វីខ្លះ​

រមាស់ ឬ ស្បែ​ករបក : រោគ​ផ្សិត

​ពាក់​ស្បែកជើងឃ្លុប​ដែល​មិនបាន​បោកគក់​យូរថ្ងៃ អាច​កើត​ជំងឺផ្សិត​លើ​ស្បែក ។ មូលហេតុ​ដែលនាំឱ្យ​កើតរោគ​ខាងលើ​អាច​ទប់ស្កាត់បាន​ដោយ​ការ​លាប​ជេ​លប្រឆាំងផ្សិត និង រក្សា​ឱ្យជើង​បាន​ត្រជាក់​ស្ងួត​ពេញមួយថ្ងៃ ។ ប្រសិនបើ​អ្នក​កំពុង​ប្រឈម​នឹងរោគ​រមាស់ ឬ ស្បែ​ករបក អ្នក​គួរ​ប្រញាប់​ទៅ​ជួប​អ្នកឯកទេស​រោគ​សើស្បែក ដើម្បីពិនិត្យ និង ព្យាបាលទើប​ការ​ប្រសើរ ។​

ក្រចក​ម្រាមជើង​ពណ៌​លឿង  : ផ្សិត​ក្រចក

​បើ​មើល​ពីលើ​ឃើញ្ញ​ក្រចក​មាន​ពណ៌​លឿង ចូរ​កុំអាល​តក់ស្លុត ពិសេស​គឺ​ពេលអ្នក​ធ្លាប់​ពាក់​ក្រចក ឬ លាប​ក្រចកជា​បន្តបន្ទាប់​ក្នុង​រយៈពេល​យូរ ។ បណ្ឌិត McAloon បានឱ្យដឹងថា កម្រិត​នៃ​ភាព​លឿង​របស់​ក្រចក​ក៏​អាច​កើតឡើង​ទៅតាម​វ័យ​របស់​មនុស្ស ។ ប៉ុន្តែ​ប្រសិនបើ​វា​លឿង​ហើយ​ថែមទាំង​ស្រួយ ឬ ស្ងួត​ប្រេះ វាអាចជា​រោគសញា​នៃ​ជំងឺផ្សិត សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ឯកទេស​កាន់តែ​ឆាប់​កាន់តែ​ល្អ ៕

សភាព​ប្លែកៗ​របស់ «​ជើង​» អាច​ប្រាប់​ឱ្យដឹងពី​សុខភាព​មាន​បញ្ហា​អ្វីខ្លះ​