The Revenant ដែលជារឿងតស៊ូ នៅលើវាលរហោស្ថាន យ៉ាងស្វិតស្វាញ នឹងបញ្ចាំង នៅថ្ងៃទី២១ ខែមករា

ភ្នំពេញ៖ រឿងហូលីវូដ “The Revenant” ដែលជារឿងតស៊ូ នៅវាលរហោដ្ឋានយ៉ាងស្វិតស្វាញ របស់បុរសម្នាក់ហើយប៊ិះស្លាប់ ដោយសារខ្លាឃ្មុំហែកញក់ញី មិនត្រឹមតែប៉ុណ្ណោះ គាត់ត្រូវក្រុមរបស់ខ្លួនឯង បោះបង់ចោលទៀតផង នឹងចាប់បញ្ចាំងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ខាងមុខ។

រឿងនេះសម្តែង ដោយលោក Leonardo DiCaprio ដែលជាតួឯកប្រុស នៅក្នុងរឿងដ៏ល្បីល្បាញមួយគឺ Titanic បានវិលមកសារជាថ្មី ដើរតួជា Hugh Glass និងបានឈ្នះ ពានរង្វាន់ Golden Globe សំរាប់ការសម្តែង។ នៅល្ងាចថ្ងៃទី១៨ មករានេះ នៅរោងភាពយន្ត Major Cinplex by Cellcard បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីខ្សែភាពយន្តដ៏ល្បីនេះផងដែរ។

លោក ឆន រង្សី អ្នកគ្រប់គ្រងផ្នែកទីផ្សារ នៅរោងភាពយន្ត Major Cinplex by Cellcard បានមានប្រសាសន៍ ក្រោយសន្និសីទនោះថា រឿងនេះគឺជាការតស៊ូ របស់មនុស្សប្រុសម្នាក់ នៅលើវាលរហោស្ថានទឹកកក ហើយព្យាយាមរស់នៅដោយខ្លួនឯងនៅ។ លោកថា មានអ្នក ចូលរួមមកទិញសំបុត្រ ចូលទស្សនាយ៉ាងកកកុញ ខុសប្លែកពីរឿងមុនៗ។

អ្នកដឹកនាំរឿង Alejandro Gonzalez Iñárritu ត្រៀមនឹងបញ្ចេញនូវ បទពិសោធន៍ថ្មីមួយទៀត បន្ទាប់ពីបានឈ្នះពាន រង្វាន់កាលពីរឿង Birdman ម្តងរួចមកហើយ ខុសពីអ្វីដែលរឿងមុនៗ បានដាក់បញ្ចាំង រឿង The Revenant នេះនិយាយអំពីបុរសមួយក្រុម ដែលនៅតាម វាលរហោស្ថាន ព្រំដែន ឆ្នាំ១៨២០។ បន្ទាប់ពីរួចផុត ពីការស្លាប់មក Hugh Glass បានរៀបចំផែនការ សងសឹកនឹងនរណាដែល បានក្បត់គាត់។ រឿងដែលបង្ហាញ អំពីការខិតខំតស៊ូនេះ មិនមែនមានតែនៅក្នុង ស្រ្គីបតែប៉ុណ្ណោះទេ វាក៏ជាស្នូលនៃការថតរឿងផងដែរ។

សូមបញ្ជាក់ថា ការថតរឿងនេះ មិនមែនជាការងាយនោះទេ អ្នកដឹកនាំរឿង Iñárritu ខ្លួនគាត់ផ្ទាល់ ក៏បានប្រថុយក្នុងការថត ដោយការប្រើពន្លឺ ពីធម្មជាតិរបស់ វាលរហោស្ថាននារដូវរងារ នៅឯប្រទេសកាណាដា ជឿជាក់ណាស់ថាអ្នកទាំងអស់គ្នា ប្រាកដជាស្គាល់លោក Tom Hardy ពីក្នុងរឿង Mad Max: Fury Road រួចមកហើយ ឥឡូវនេះគាត់ជា John Fitzgerald ក្នុងរឿង The Revenant វិញម្តង ដែលជាមិត្តភក្តិ ជិតដិតរបស់ Hugh Glass ប៉ុន្តែក៏ជាសត្រូវរបស់គាត់ដែរ។ លោក Tom Hardy ត្រូវបោះបង់ចោល ការថតរឿង Suicide Squad ដើម្បីមកថតរឿង The Revenant នេះ។ ការថតរឿងប្រើ អស់ពេល៩ខែ និងជារៀងរាល់ថ្ងៃ ត្រូវចំនាយពេលអស់កន្លះ ថ្ងៃសំរាប់ ក្រុមការងារដើម្បីឡើង ទៅដល់គោលដៅនីមួយៗ។

គួររំឭកថា ដើម្បីទទួលបានព័ត៌មានលម្អិត ពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀត ទាក់ទងនឹងភាពយន្ត ដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា :www.facebook.com/JaiKon.Cambodia  , www.youtube.com/JaiKonCambodia ,www.cinemaonline.asia/kh ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្ត ជារៀងរាល់អាទិត្យ៕

The Revenant ដែលជារឿងតស៊ូ នៅលើវាលរហោស្ថាន យ៉ាងស្វិតស្វាញ នឹងបញ្ចាំង នៅថ្ងៃទី២១ ខែមករា

The Revenant ដែលជារឿងតស៊ូ នៅលើវាលរហោស្ថាន យ៉ាងស្វិតស្វាញ នឹងបញ្ចាំង នៅថ្ងៃទី២១ ខែមករា