ឈើ​ជិត​៣​ពាន់​ម៉ែត្រ​គូប​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន​នៅ​ក្រចេះ

អគ្គ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ក្រុម​ការងារ​នៃ​ក្រសួង​ពាក់ព័ន្ធ មិន​អាច​រក​កន្លែង​ស្តុក​ឈើ​មូល​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ កំពុង​ឡោម​ព័ន្ធ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ មករា ព្រោះ​ឧទ្ធម្ភាគចក្រ​មាន​បញ្ហា​បច្ចេកទេស។

មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឲ្យ​ដឹង​ថា កំណាត់​ឈើ​ជិត ៣​ពាន់​ម៉ែត្រ​គូប (២.៧១៣​ម៉ែត្រ​គូប) ត្រូវ​បាន​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ជាង ១០០​នាក់​កំពុង​ឡោម​ព័ទ្ធ​ជាច្រើន​ចំណុច ឋិត​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហ្វូឡាយ ឈុន គ្រុប (FU LAI CHUN GROUP) ចំនួន ៣​ថ្ងៃ​កន្លង​មក និង​រង់ចាំ​សេចក្តី​សម្រេច​ពី​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ លោក សៅ សុខា។

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ម៉ែន សុធីរ ដែល​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ​មាន​សេចក្ដី​រាយការណ៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។