មូលនិធិ JBI អូស្ត្រាលី ចាប់ផ្តើម​ទទួល​ពាក្យ Clinical Fellowship Program 2016

​ភ្នំពេញ​៖ មូលនិធិ The Joanna Briggs Foundation នៃ​សាកលវិទ្យាល័យ Adelaide (University of Adelaide) ប្រទេស​អូស្ត្រាលី បាន​បើក​កម្មវិធី​អាហារូបករណ៍​សិក្សា​ជំនាញ គ្លីនិក (Clinical Fellowship Program 2016)​ដែល​អនុញ្ញាតឱ្យ​អ្នកជំនាញ​ផ្នែក​សុខភាព ពី​បណ្តា​ប្រទេស កំពុងអភិវឌ្ឍន៍ សិក្សា​អនុវត្ត​តាមរយៈ​កម្មវិធី​អាហារូបករណ៍ JBI Fellowship Program រយៈពេល ៦​ខែ​។ បេក្ខជន​មកពី ប្រទេស​នេ​ប៉ាល់ មី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា ត្រូវបាន​លើកទឹកចិត្ត ឱ្យ​ដាក់ពាក្យ​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​

The Joanna Briggs Institute (JBI) គឺជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​អន្តរជាតិ​មិន​រកប្រាក់​ចំណេញ​មួយ នៅក្នុង​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៃ​សាកលវិទ្យាល័យ Adelaide ភាគខាងត្បូង​ប្រទេស​អូស្ត្រាលី​។​

​មូលនិធិ The Joanna Briggs Foundation នឹង​ធានារ៉ាប់រង​ថ្លៃ​ធ្វើដំណើរ កន្លែង​ស្នាក់នៅ និង​ម្ហូបអាហារ​ក្នុង​រយៈពេល​តាម​លក្ខខណ្ឌ នៃ​កិច្ចសន្យា​រវាង​មូលនិធិ និង​បេក្ខជន​។​

​បេក្ខជន​តាម​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​មានបំណង​ដាក់ពាក្យ​ចូលរួម​អាហារូបករណ៍ ត្រូវតែ​ចេះ​និយាយ សរសេរ និង​ស្តាប់​ភាសា​អង់គ្លេស​បានល្អ​ប្រសើរ ហើយ​បេក្ខជន​ត្រូវ រៀបចំ របាយការណ៍​ស្រាវជ្រាវ​គម្រោង​របស់ខ្លួន រៀបរាប់​ប្រាប់​ម្ចាស់​មូលនិធិ​ផងដែរ​។ កាលបរិច្ឆេទ បំផុត​កំណត់ នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​សម្រាប់​ព័ត៌មាន​លម្អិត សិស្ស និស្សិត​អាចទាក់ទង​មូលនិធិ The Joanna Briggs Foundation តាមរយៈ​អ៊ី​ម៉ែ​ល ឬ​គេហទំព័រ ៕
កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​