បរិយាកាស​នយោបាយ​តៃវ៉ាន់​មានការ​ផ្លាស់ប្ដូរ ក្រោយ​បក្សប្រឆាំង​ឈ្នះឆ្នោត​

​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) តៃវ៉ាន់ ​បានទទួល​លទ្ធផល​ជាទីគាប់ចិត្ត​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ។ គណបក្ស​នេះ​ទទួលជោគជ័យ​ទាំង​ការបោះឆ្នោត​ប្រធានាធិបតី ព្រមទាំង​ទទួលបាន​កៅអី​ភាគច្រើន​ក្នុង​សភា​ផងដែរ។ តែ​ទន្ទឹមនឹង​ជោគជ័យ​នោះ គណបក្សប្រឆាំង ​នឹងរ​ង​សម្ពាធ​ច្រើន​ក្នុង​ការដឹកនាំ​របស់ខ្លួន ជាពិសេស​គោលនយោបាយ​ជាមួយ​ចិន។​

​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃអាទិត្យបាន​បង្ហាញថា គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ទទួល​ជ័យជម្នះ​លើ​គណបក្សកាន់អំណាច ​ទាំង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​សភា​។ លោកស្រី Tsai Ing-wen បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស DPP បានឈ្នះ​លោក Eric Chu បេក្ខជន​មកពី​បក្ស​គួរ​មីង​តាំង (KMT) ក្នុង​សំឡេង​៥៦.១២​ភាគ​រយ ទល់នឹង ៣១.៤ភាគ​រយ​។ ចំណែក​លទ្ធផល​បោះឆ្នោត​សភា​វិញ គណបក្ស DPP ទទួលបាន​កៅអី​ចំនួន​៦៨ ខណៈ​គណបក្ស KMT ទទួល​បានតែ​៣៥ ប៉ុណ្ណោះ​។​

​ស្របគ្នា​ជាមួយ​ជ័យជម្នះ​នេះ គណបក្សប្រឆាំង​ប្រហែលជា​ទទួលរង​សម្ពាធ​ខ្លាំង​ក្នុង​ការដឹកនាំ​របស់ខ្លួន​។ គណបក្ស​នេះ ​មាន​ការងារ​ជាច្រើន​ដែល​ត្រូវធ្វើ​ ពេល​ចូលកាន់​តំណែង​នៅពេល​ខាងមុខ​។ អតីត​នាយករដ្ឋមន្ត្រី​មួយរូប​របស់​តៃវ៉ាន់​ គឺ​លោក Frank Hsieh បញ្ជាក់ថាគណបក្ស DPP ប្រហែលជា​គ្មាន​ពេល​សម្រាប់​ក្រេបទឹក​ឃ្មុំ​ឡើយ។

១. រដ្ឋាភិបាលចាំផ្ទះ​របស់​លោក Ma Ying-jeou អាច​នឹង​បន្ត​តំណែង​រហូតដល់​ខែឧសភា​
​ក្រោយ​ឈ្នះឆ្នោត វា​ច្បាស់​ណាស់​ថាគណបក្ស DPP នឹង​ផ្ដោតទៅលើ​ការផ្លាស់ប្ដូរ​អំណាច​របស់ខ្លួន​។ ប៉ុន្តែ​សភា​ថ្មី​​អាច​ចូលកាន់​តំណែង​នៅ​ខែ​មិនា ខណៈ​លោកស្រី Tsai Ing-wen នឹង​កាន់តំណែង​នៅ​ខែឧសភា ដែល​នេះ​មានន័យថា លោក Ma នឹង​ស្ថិតក្នុង​តំណែង​បួន​ខែ​បន្តទៀត។

​តាមពិតទៅ​ប្រសិនបើ​លោក Ma ប្រគល់​អំណាច​ឲ្យនៅពេល ​ក៏ប្រហែលជាលោកស្រី Tsai Ing-wen មិនទាន់​ទទួលយក​ដែរ។ លោកស្រី​ត្រូវការ​ពេល​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ជា​ពិសេស​នោះ លោកស្រី​មិន​ចង់​ទទួលយក​កំហុស​ ដែល​អាច​កើតឡើង​ក្នុង​រយៈពេល​៤​ខែ​នេះ​។ អ្វីដែល​សំខាន់នោះ ​​គឺ​ថាតើន​រណា​ជា​អ្នក​ពង្រាងច្បាប់​ថវិកាជាតិ ​ដែល​ត្រូវធ្វើ​ឲ្យ​បាន​មុន​ខែមិថុនា ក្នុង​រយៈពេល​អន្តរកាល​នេះ​។ នេះ​គឺ​ក៏​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​ផងដែរ​។​

២. ទំនាក់​ទង​ជាមួយ​ចិន នៅតែ​ស្រពេចស្រពិល​
​ខណៈ​បញ្ហា​ផ្ទៃក្នុង​ជា​រឿង​គួរ​ឲ្យ​ឈឺក្បាល​សម្រាប់​លោកស្រី Tsai Ing-wen ងាកទៅមើលទំនាក់ទំនង​ជាមួយ​ចិន​ ក៏​ជា​រឿង​សំខាន់​ណាស់ដែរ​។ ការ​ឃោសនាបោះឆ្នោតកន្លងមក​ បក្សប្រឆាំង​របស់លោក​ស្រី Tsai Ing-wen បង្ហាញ​មហិច្ឆតា​ចង់​ប្តូរ​នយោបាយ​រណប​ចិន​។ តែ​អ្វីដែល​គេ​មើលឃើញ គឺ​តៃវ៉ាន់​ពឹងពាក់​ខ្លាំង​លើ​ចិន លើ​ទំនាក់ទំនង​ពាណិជ្ជកម្ ម​និង​សេដ្ឋកិច្ច។​

​កន្លងមក ​ចិន​មិន​ដែរលរារែក​នឹង​ប្រើប្រាស់​កម្លាំង​ ក្រសោប​យក​តៃវ៉ាន់​មកវិញ​ឡើយ​។ ហើយ​តៃវ៉ាន់​ក៏​ឃើញ​ដែរ​ថា លោក ស៊ី ជិន​ពីង ក៏​ចាប់ផ្តើម​អនុវត្ត​ន៍គោលនយោបាយ ដែលមាន​ទំនោរ​ទៅរក​ការប្រើប្រាស់​យោធា​ខ្លាំង​ផង​ក្នុងពេល​បច្ចុប្បន្ន​។​

​យ៉ាងណាមិញប្រធានាធិបតី​ថ្មី Tsai In-wen បានប្រកាស​ភ្លាមៗ​ក្រោយ​ចេញ​លទ្ធផល​ថា លោកស្រី​នឹង​ប្រឹងប្រែង​រក្សា​ឲ្យ​បាន ​នូវ​សន្តិភាព​រវាង​តៃវ៉ាន់ ​និង​ចិន។ ​ជាមួយគ្នា​នោះ​លោកស្រី ​ក៏​រំលឹក​ផងដែរ​ថា ​លទ្ធផល​បោះឆ្នោត​នេះ​ ក៏​បញ្ជាក់​ច្បាស់​ពី​បំណង​ប្រជាជន​តៃវ៉ាន់​ ក្នុងការ​ការពារ​ទឹកដី​ និង​អធិបតេយ្យ​របស់ខ្លួន​ដូចគ្នា​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​