Q&A : រៀបការ​ជិត ១០ ឆ្នាំ​ហើយ ពេល​រួមភេទ​នៅតែ​ឈឺ ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​មាន​ចម្ងល់​មួយ​ចង់​សួរថា រហូតមកដល់​ពេលនេះ​នាង​ខ្ញុំ​រៀបការ​រយៈពេលជិត ១០ ឆ្នាំ​ហើយ ប៉ុន្តែ​រៀងរាល់​ពេល​រួមភេទ​នៅតែ​ឈឺចាប់​ទៀត តើ​នេះ​បណ្តា​មកពី​អ្វី ហើយមាន​វិធី​ដោះស្រាយ​ឬទេ ?

​ចម្លើយ ៖ បញ្ហា​រួមភេទ​បង្ក​ការឈឺចាប់​អាច​កើត​ពី​បញ្ហា​ជាច្រើន​នៃ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​ដៃគូ​ស្នេហា ។ ក្រៅពីនេះ​ការឈឺចាប់​ក្នុងពេល​រួមភេទ​ក៏​អាច​កើត​ដោយសារ​កត្តា​រាងកាយ ឬ អ្នកខ្លះ​ក៏មាន​កត្តា​ផ្លូវចិត្ត​ចូលរួម​ផងដែរ ។ ដូ​ច្នេ​បញ្ហា​ទាំងអស់​គួរតែ​រក​មធ្យោបាយ​ដោះស្រាយ ។ តាម​ការស្រាវជ្រាវ​កន្ល​ង​មក​គេ​បាន​រកឃើញថា​មាន​ករណី ជាច្រើន​ដែល​ស្ត្រី​កើតមាន​អាការ​ឈឺចាប់​ខ្លាំង​ក្នុងពេល​រួមភេទ ប្រសិនបើ​គ្មាន​ទឹករំអិល​គ្រប់គ្រាន់​ត្រង់​ទ្វារមាស ។

​បើ​ជួប​បញ្ហា​នេះ​វិធី​ដោះស្រាយ​គឺ​ការប្រើ​ទឹករំអិល​ជា​ជំនួយ ឬ ប្រើ​វិធី​បបោសអង្អែល​ក្នុងពេលរួមភេទ​ឱ្យបាន​ច្រើន​មុននឹង​រួមភេទ ។ សម្រាប់ ករណី​មួយចំនួន​ក៏​តែង​បង្ក​ឱ្យ​ស្ត្រី​កើត​អាការ​ឈឺចាប់​ពេល​រួមភេទ​ដែរ​ដូចជា ការឡើង​រឹង​របស់​សាច់ដុំ​នៅក្នុង​ទ្វារមាស មាន​ជំងឺឆ្លង​ក្នុង​ទ្វារមាស មាន​បញ្ហា​លើ​មាត់ស្បូន ជំងឺ​ដែលមាន​ជាលិកា​ដុះ​នៅ​ភ្នាស​ខាងក្នុង​ស្បូន មាន​បញ្ហាទៅលើ​ក្រពេញ​ជំងឺ​រលាក​អាង​ត្រគាក​ឆាប់​រួមភេទ​ពេក​ក្រោយពី​វះកាត់ ឬ សម្រាលកូន​ហើយ​ជាដើម ។ បើ​ករណី​មាន​អាការ​ធ្ងន់​គប្បី​ពិភាក្សា​ជាមួយ គ្រូពេទ្យ​ដើម្បី​រក​វិធី​បំបាត់​ទៅវិញ ។​