Update៖ កុមារីលង់ទឹកស្លាប់ បានរកឃើញហើយ នៅម៉ោង៦ល្ងាច

កណ្តាល៖ ករណីកុមារីលង់ទឹកស្លាប់ នៅម៉ោង៦៖០១នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានរកឃើញហើយ នៅចំណុចមាត់ច្រាំងទន្លេ ភូមិព្រែកបាក់ឃំុព្រែកទន្លាប់ ស្រុកលើកដែក នៅម៉ោង៦៖៣០នាទី។

មន្ត្រីនគរបាល បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចបានចុះពិនិត្យសាកសព ឃើញពុំមានស្លាកស្នាម អ្វូីពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌទេ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

សវតារឿង៖ កុមារីម្នាក់ចុះទៅងូតទឹក ជាមួយជីដូន ពេលចុះងូតនោះស្រាប់តែរអិល ចូលទឹកជ្រៅ ផុតដៃ ផុតជើង លិចចូលក្នុងទឹកទន្លេបាត់ រកសាកសពមិនទាន់ ឃើញនៅឡើយ ហេតុការនេះកើតឡើងកាល ពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្ឆ្នាំ២០១៦ ស្ថិតនៅចំណុចមាត់ទន្លេ ក្រោយផ្ទះរបស់ជន រងគ្រោះភូមិ ព្រែកបាក់ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

កុមារីរងគ្រោះ ឈ្មោះ ប្រុស រចនា អាយុ៨ឆ្នាំ រស់នៅ ភូមិឃុំកើតហេតុខាងលើ មានឪពុកឈ្មោះ ខាន់ប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើចំការ និង ម្តាយ ឈ្មោះ មាស សុខណា អាយុ ៣១ ឆ្នាំ ជាតិខ្មែរ មុខរបរធ្វើចំការរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុកុមារី រងគ្រោះបានចុះមកងូតទឹក ជាមួយយាយបង្កេីត ឈ្មោះ ឡេង រ៉ៃ អាយុ ៦៤ឆ្នាំ ដេីម្បីទៅរៀនលុះពេល កំពុងចុះងូតនោះ ស្រាប់តែរអិលជើងចូល ទឹកជ្រៅ ផុតដៃ ផុតជើង លិចចូលក្នុងទឹកបាត់ ទោះជាក្រុមគ្រួសារ ស្វែងរកមិនឃើញ រហូតពេលនេះក្រុមគ្រួសារកំពុង បន្តរាវរកសាកសព៕

Update៖ កុមារីលង់ទឹកស្លាប់ បានរកឃើញហើយ នៅម៉ោង៦ល្ងាច

Update៖ កុមារីលង់ទឹកស្លាប់ បានរកឃើញហើយ នៅម៉ោង៦ល្ងាច