យុវជន​ម្នាក់​ផឹក​ស្រវឹង យក​ញញួរ​ទៅ​វាយ​ក្បាល​យុវជន​ម្នាក់​ហូរឈាម​កក្លាក់ តែ​ត្រូវគេ​យក​កាំបិត​តាំង​តោ​កាប់​សង​បណ្តាល​ឲ្យ​របួសធ្ងន់

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ចំនួន​២​នាក់​ជា​គូទំនាស់​សំដី​នឹង​គ្នា​ជាច្រើន​ថ្ងៃ​មកហើយ​ខណៈពេល​បំពេញការងារ​ជា​កម្មករសំណង់​នៅក្បែរ​គ្នា​រឿងនេះ​បានក្លាយ​ទៅជា​គំនុំ​។ លុះ​ព្រលប់​ថ្ងៃទី​១៥ ខែមករា ពួកគេ​មានការ​ហូបចុក​ផឹកស៊ី​ក្បែរ​គ្នា ស្រវឹង​ស្រឿង​រៀងៗ​ខ្លួន​ស្រាប់តែ​យុវជន​បង្ក​ម្នា​ក់បាន​យកបាន​យក​ញញួរ​វាយ​ក្បាល​យុវជន​ម្នាក់​ហូរឈាម​កក្លាក់ ភ្លាមនោះ​យុវជន​រងរបួស​បាន​ស្ទុះ​ទៅយក​កាំបិតប៉ាំងតោ​មក​កាប់​ក្បាល​សង​វិញ​បណ្តាល​ឲ្យ​ជនបង្ក​រងរបួស​ធ្ងន់​។ ហេតុការណ៍​កាប់​ចាក់​គ្នា​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២០ និង​០០​នាទី​យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ប្រភព​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា នៅ​យប់កើតហេតុ​ឈ្មោះ ឡុ​ច សា​ភាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​អង្គុយ​ផឹក​ជាមួយ​ឈ្មោះ នួន ចន្ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ហើយ​ខណៈនោះ​ស្រាប់តែ​ឈ្មោះ ដូង រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ដូចគ្នា បាន​ដើរមក​ជិត រួច​បាន​យក​ញញួរ វាយ​ក្បាល​ឈ្មោះ នួន ចន្ថា បណ្តាលអោយ​រងរបួស​ធ្ងន់​ហូរឈាម​កក្លាក់​។ ឃើញ​ដូច្នោះ​ជនរងគ្រោះ​ក៏បាន​ស្ទុះ​ទៅ​ទាញ​កំបិត​តាំង​តោម​កកាប់​សង​លើ​ឈ្មោះ ដូង រី វិញ បណ្តាល​អោយឈ្មោះ ដូង រី រងរបួស​ធ្ងន់​។ បន្ទាប់មក​ឈ្មោះ នួន ចន្ថា បាន​រត់គេចខ្លួន​ទៅដល់​ឆ្នេរ​កន្ទុយ​នាគ តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់បាន​បញ្ជូន​ទៅកាន់​អធិការ​ក្រុង​តែម្តង​។​

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ នួន ចន្ថា និង​ឡុ​ច សា​ភាន សមត្ថកិច្ច​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាមច្បាប់​៕ សមុទ្រ​ខៀវ​

KA-18-01-2016-49 KA-18-01-2016-50