ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការអភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨

ភ្នំពេញ: ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនា​បី​ត​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពី​ធី​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការអភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

​លោកស្រី​ក៏បាន​មានប្រសាសន៍ថា ៖ ប្រទេស​កម្ពុជា បានផ្តល់​សច្ចាប័ន លើ​អនុសញ្ញា ស្តីពី​សិទ្ធិ​កុមារ នៅ​ឆ្នាំ​១៩៩២ និង លិខិតុបករណ៍ អន្តរជាតិ ពាក់ព័ន្ធ​នានា​ជាច្រើន​ទាក់ទង​ទៅនឹង​សិទ្ធិ និង​ការការពារ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ ទាំងនេះ​គឺ​ស្របទៅនឹង រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ច្បាប់ លិខិតបទដ្ឋាន និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​នឹង​កំពុង​លើក កម្ពស់ ការអនុវត្ត​គោលការណ៍​ទាំង​៤ នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ រួមមាន ឧ​ត្ត​ម​ប្រយោជន៍​កុមារ ការមិន​រើសអើង សិទ្ធិ​រស់រានមានជីវិត និង​សិទ្ធិ​អភិវឌ្ឍន៍ និង​ការគោរព​ទស្សនៈ​កុមារ​។​

​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​នេះ គឺជា​ការ​ជំហាន​ថ្មី​មួយទៀត នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រោម​ការ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រ្ តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រាជរដ្ឋាភិបាល បាន​បង្កើត​ផែនការ សកម្មភាព​ជាតិ ស្តីពី​ការអភិវឌ្ឍ​កុមារ​ដាច់ដោយឡែក ដែល​នឹងដាក់ ឱ្យ​អនុវត្ត​សម្រាប់​រយៈពេល​៣​ឆ្នាំ​ខាងមុខ ស្របតាម​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ដើម្បី​ធានាថា បញ្ហា​កុមារ​ត្រូវបាន​ដាក់បញ្ចូល ទៅគ្រប់​វិស័យ​ពាក់ព័ន្ធ ក្នុងការ​លើកកម្ពស់​សិ​ទ្ធិ សុវត្ថិភាព ស្ថានភាព និង​ជំនាញ​របស់​កុមារ​។​

​លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​បាន​ខិតខំ​បំពេញការងារ​កន្លងមក ហើយ​និង​បាន​ជម្រុញ សេចក្តីព្រាងច្បាប់ ស្តីពី​យុត្តិធម៌​អនីតិជន ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត សំដៅ​ធានា​ដល់​កិច្ចការពារ​កុមារ ឲ្យ​កាន់​តែមាន​ប្រិ​សិទ្ធ​ភាព​។​
​ជាទី​បញ្ចប់ លោក​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​នាំយក​ថវិកា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចំនួន ៥​លាន​រៀល ឧបត្ថម្ភ​ដល់​កម្មវិធី​៕​