ធ្លាយរឿង រថយន្តបាកុង សំរុកដឹកឈើចេញពី តំបន់ព្រៃការពារ WWF យកមកស្តុកទុក ក្នុងដីចំការកៅស៊ូ ក្រុមហ៊ុន DTC ក្រោមការចាត់ចែង មេការឈ្មោះ គា ដៃស្តាំ ឧកញ៉ា លក្ខណ៍

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា រថយន្តបង្កុងជាច្រើន គ្រឿងសម្រុកដឹកឈើចេញពីតំបន់ព្រៃការពារ WWF យ៉ាងសកម្មយកមកស្តុក ទុក ក្នុងដីចំការកៅស៊ូ ក្រុមហ៊ុន DTC របស់ឧកញ៉ា លក្ខណ៍ ដែលមានទីតាំង នៅឃុំពូជ្រៃស្រុកពេជ្រាដាយ៉ាងរំភើយមិនមានសមត្ថកិច្ចណាហ៊ានប៉ពាល់សោះ ឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ស្របពេល ដែលថ្នាក់ដឹកនាំប្រទេស កំពុង ចាត់វិធានការក្តៅ ដើម្បីបង្ក្រាបបទល្មើស រត់ពន្ធឈើឆ្លងដែន ទៅ វៀតណាមនោះ។ ឈើខុសច្បាប់ដឹកតាម រថយន្តបាកុងជាច្រើនគ្រឿង សម្រុក ដឹកឈើចេញពី តំបន់ ព្រៃការពារ WWF យ៉ាងសកម្មចូល ក្រុមហ៊ុន DTC ដែល មានទីតាំងនៅឃុំពូជ្រៃស្រុកពេជ្រាដា ក្រោមការចាត់ចែង របស់មេការឈ្មោះ គា ជាសេនាដៃស្តាំ របស់ ឧកញ៉ា លក្ខណ៍ ដែលល្បីល្បាញទាំងខាង កាប់ឈើ ខុសច្បាប់និងនាំប្រេងសាំង គេចពន្ធចូលមកចែកចាយនៅខេត្តមណ្ឌលគិរី។

ពាក់ពន្ឋ័ករណីខាងលើ សារព៍ត័មានសែនសុខ មិនអាចទទួលការបំភ្លឺណា មួយពី តំណាង ក្រុមហ៊ុន DTC បាននៅឡើយទេ៕