អ្នកនាំពាក្យ​៖ គ្រុនក្ដៅ និង ផ្ដាសាយ កុំ​ប្រើ​ថ្នាំ​ផ្សះ


អ្នកនាំពាក្យ​៖ គ្រុនក្ដៅ និង ផ្ដាសាយ កុំ​ប្រើ​ថ្នាំ​ផ្សះ

ជាថ្មី​ម្ដង​ទៀត​ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ទទូច​ដល់​ក្រុម​គ្រូពេទ្យ ក៏ដូចជា អ្នក​ជំងឺ​​ថា បើ​កើត​មាន​ជំងឺ​គ្រុន​ក្ដៅ ឬ ផ្ដាសាយ​ គឺ​កុំ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ ដែល​ជា​ការ​គំរាមកំហែង​នៃ​ភាព​សុំា​ទៅ​នឹង​ឱសថ​ប្រឆាំង​មេរោគ។

 

 

អ្នកនាំពាក្យ​៖ គ្រុនក្ដៅ និង ផ្ដាសាយ កុំ​ប្រើ​ថ្នាំ​ផ្សះ

 

 

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ប្រាប់​ Sabay ថា យើង​ចង់​ផ្លាស់​ប្ដូរ​ទម្លាប់​របស់​គ្រូពេទ្យ​មួយ​ចំនួន​ដែល​តែងតែ​ផ្ដល់​ថ្នាំ​ផ្សះ​ដល់​អ្នក​ឈឺ​ត្រឹម​គ្រុន​ក្ដៅ ឬ ផ្ដាសាយ។ ប្រសិន​បើ​បងប្អូន​មាន​អាការៈ​ក្ដៅ​ខ្លួន ឬ ផ្ដាសាយ​ គួរតែ​ព្យាយាម​ព្យាបាល​បែប​ធម្មជាតិ និង ប្រើ​ថ្នាំ​ត្រឹម​បញ្ចុះ​កម្ដៅ​ទើប​ល្អ។

 

ប្រសិន​បើ​ការ​ព្យាបាល​បែប​ធម្មជាតិ​ដូចជា ហាត់​ប្រាណ ញាំ​ទឹក​ឲ្យ​បាន​ច្រើន សម្រាក​ឲ្យ​បាន​ច្រើន និង ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​នៅតែ​មិន​បាត់​​ក្នុង​រយៈ​ពេល ៣ ថ្ងៃ​ គឺ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​ តែ​ជៀសវាង​ទៅ​ទិញ​ថ្នាំ​ផ្សំ​ដែល​លាយ​ថ្នាំ​ផ្សះ ព្រោះ​ការ​ផ្សំ​ថ្នាំ​ផ្សះ​មិន​ប្រយោជន៍​ហើយ​បង្កើត​ភាព​ស៊ាំ​ថ្នាំ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ផង។

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​ និង អង្គការ​សុខភាព​ពិភព​លោក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​អំពី​សប្ដាហ៍​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​​នៃ​ភាព​ស៊ាំ​ទៅ​នឹង​សថ​ប្រឆាំង​មេរោគ។

 

សូម​មើល​សេចក្ដី​ប្រកាស​ទាំង​ស្រុង​ខាង​ក្រោម​នេះ៖

 

អ្នកនាំពាក្យ​៖ គ្រុនក្ដៅ និង ផ្ដាសាយ កុំ​ប្រើ​ថ្នាំ​ផ្សះ

អ្នកនាំពាក្យ​៖ គ្រុនក្ដៅ និង ផ្ដាសាយ កុំ​ប្រើ​ថ្នាំ​ផ្សះ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា