អ្នក​ចម្រៀង​ជើង​ចាស់​ម្នាក់​ ប្រាប់​មូលហេតុ​មាន​ការ​លួចចម្លង​បទ​ចម្រៀង

អ្នក​ចម្រៀង​ជើង​ចាស់​ម្នាក់​ ប្រាប់​មូលហេតុ​មាន​ការ​លួចចម្លង​បទ​ចម្រៀង

លោក ម៉ិញ ​សុធីវណ្ណ បាន​និយាយ​ថា ការ​ចម្លង​បទ​ចម្រៀង ភាគ​ច្រើន​មិន​មែន​ជា​ឆន្ទៈ​របស់​អ្នក​និពន្ធ​នោះ​ទេ ប៉ុន្តែ​ជា​ការ​តម្រូវ​របស់​ផលិតកម្ម​ទៅ​វិញ។

 

អ្នក​ចម្រៀង​ជើង​ចាស់​ម្នាក់​ ប្រាប់​មូលហេតុ​មាន​ការ​លួចចម្លង​បទ​ចម្រៀង

 

​លោក​បន្ត​ថា អ្នក​និពន្ធ​ទាំង​អស់​ត្រូវ​តែ​គោរព​តាម​មេកោយ​របស់​ពួក​គេ ទោះ​បី​ជា​ក្បត់​ឧត្ដម​គតិ​ផ្ទាល់​យ៉ាង​ណា​ក៏​ដោយ ដើម្បី​ជីវភាព​រស់​នៅ។ លោក​មិន​អាច​ដាក់​ការ​ស្ដី​បន្ទោស​ចំពោះ​នរណា​ទាំង​អស់។ “រឿង​ខ្ញុំ​ផ្ទាល់! ផលិតកម្ម​ណា​ក៏​ទទួល​ផលិត​ខ្ញុំ​ដែរ តែ​ទីផ្សារ​គេ​ប្រាប់​ថា បទ​ខ្ញុំ​រក​ចំណូល​បាន​ប្រហែល​ចម្លង​ដដែល​ហ្នឹង”។ លោក​ថ្លែង​មក​កាន់ Sabay។

 

ម្ចាស់​បទ “លក់​ស្រែ​ចូល​បារ” រូប​នេះ​បន្ថែម​ថា ហេតុផល​ខាង​លើ​ធ្វើ​ឱ្យ​លោក​សុខ​ចិត្ត​រស់​នៅ​ក្នុង​សភាព​ស្ងាត់ស្ងៀម​រហូត​មក។ ទោះ​បី​ជា​យ៉ាង​ណា សិល្បករ​ជើង​ចាស់​រូប​នេះ​បន្ថែម​ថា បច្ចុប្បន្ន​លោក​បាន​សហការ​ជាមួយ​ផលិតកម្ម សិលារីខត ដើម្បី​ផលិត Original Song របស់​លោក​ហើយ​នៅ​ក្នុង​អាល់ប៊ុម​ឈ្មោះ​ថា “ស្គាល់​បង​ស្ដើង​ពេក​ហើយ”៕

 

អត្ថបទ៖ សំ ជំនាញ