ដឹង​ទេ​ថា​​ថ្នាំ​ឡាន​អាច​រង​​​ការ​ខូច​ខាត​ដោយ​សារ​​ការ​លាង​សម្អាត​ឡាន?

ដឹង​ទេ​ថា​​ថ្នាំ​ឡាន​អាច​រង​​​ការ​ខូច​ខាត​ដោយ​សារ​​ការ​លាង​សម្អាត​ឡាន?

ម្ចាស់​រថយន្ត​មួយ​ចំនួន​​តូច​ស្រឡាញ់​រថយន្ត​ខ្លាំង​ហេតុ​នេះ​​មិន​ចង់​ឲ្យ​រថយន្ត​កខ្វក់​ ដោយ​តែង​តែ​យក​​រថយន្ត​ទៅ​លាង​សម្អាត​ជា​ញឹក​ញាប់​ទោះ​បី​មាន​ស្នាម​ប្រឡាក់​តិច​ក្ដី​ ច្រើន​ក្ដី។ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​មិន​បាន​ដឹង​ទេ​ថា​ថ្នាំ​ឡាន​អាច​បាត់​បង​គុណភាព​ដោយ​សារ​ការ​លាង​សម្អាត​ជា​ញឹក​ញាប់​នេះ​បាន។

 

ដឹង​ទេ​ថា​​ថ្នាំ​ឡាន​អាច​រង​​​ការ​ខូច​ខាត​ដោយ​សារ​​ការ​លាង​សម្អាត​ឡាន?

 

ខាង​ក្រោម​ជា​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​ដោយ​សារ​ការ​លាង​សម្អាត៖

 

@ការ​លាង​សម្អាត​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ ​ដែល​ប្រើ​ច្រាស់​បង្វិល​​នោះ​អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ឆ្កូត​​ និង​​ថ្នាំ​រថយន្ត​​រង​ការ​ខូច​ខាត​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់

 

ដឹង​ទេ​ថា​​ថ្នាំ​ឡាន​អាច​រង​​​ការ​ខូច​ខាត​ដោយ​សារ​​ការ​លាង​សម្អាត​ឡាន?

 

@ការ​ប្រើ​ប្រាស់​ទឹក​ដែល​មាន​ជាតិ​គីមី​ខ្លាំង​​ អាច​បណ្ដាល​ឲ្យ​ថ្នាំ​ការពារ​រថយន្ត​ត្រូវ​បាន​របើក​ រង​ការ​ខូច​ខាត​

 

@កម្លាំង​ទឹក​​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​ផ្នែក​​ខាង​ក្រៅ​មួយ​ចំនួន​នៃ​រថយន្ត​រង​ការ​ខូច​ខាត ហើយ​កម្លាំង​ទឹក​ទាំង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ទឹក​ខ្ទាត​ចូល​ផ្នែក​​ណា​មួយ​នៃ​រថយន្ត​ដែល​មិន​គួរ​ឲ្យ​មាន​ទឹក​ចូល

 

@វិធី​សម្ងួត​ដែល​មិន​ត្រឹម​ត្រូវ​ដូច​ជា​ប្រើ​កន្លែង​ឬ​ក្រណាត់​កខ្វក់​ដើម្បី​ជូត​​ អាច​បណ្ដាល​ឲ្យ​​មាន​ស្នាម​ឆ្កូត​ មិន​តែ​ប៉ុណ្ណោះ​​រថយន្ត​ជូត​មិន​បាន​ស្ងួត​ក៏​អាច​ធ្វើ​ឲ្យ​​​ទឹក​ជ្រាប​ចូល​ទឹក​ថ្នាំ​រថយន្ត​ ដែល​បណ្ដាល​ឲ្យ​មាន​ស្នាម​ប៉ោងផង​ដែរ

 

ដឹង​ទេ​ថា​​ថ្នាំ​ឡាន​អាច​រង​​​ការ​ខូច​ខាត​ដោយ​សារ​​ការ​លាង​សម្អាត​ឡាន?

 

ការ​ណែ​នាំ​​៖ គួរ​លាង​សម្អាត​​រថយន្ត​ដោយ​ខ្លួន​ឯង ​និង​ប្រើ​ប្រាស់​វិធី​ដ៏​ត្រឹម​ត្រូវ​ ឬ​ក៏​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ជំនាញ​ត្រឹម​ត្រូវ​ធ្វើ​ការ​លាង​សម្អាត​ដើម្បី​ធានា​ថា​រថយន្ត​សំណប់​ចិត្ត​របស់​អ្នក​នឹង​មិន​​រង​ខូច​ខាត៕​​​​​​​​​​

 

ចុច​អាន៖ ​វិធី​បញ្ឈប់​រថយន្ត​ក្នុង​ករណី​ដែល​ហ្រ្វាំង​​មាន​បញ្ហា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ IncrediblyDetailed​​​​​