iPhone ជំនាន់​ថ្មី​អាច​នឹង​បំពាក់​បច្ចេកវិទ្យា​ Li-Fi ដែល​លឿន​ជាង​ Wi-Fi ១០០​ដង​


iPhone ជំនាន់​ថ្មី​អាច​នឹង​បំពាក់​បច្ចេកវិទ្យា​ Li-Fi ដែល​លឿន​ជាង​ Wi-Fi ១០០​ដង​

ការ​​សិក្សា​​ថ្មី​មួយ​ទៀត​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុមហ៊ុន​ Apple កំពុង​តែ​ការ​ពិសោធន៍​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​ឥត​ខ្សែ​ជំនាន់​ថ្មី​ដែល​មាន​ល្បឿន​លឿន​ជាង​ Wi-Fi ១០០​ដង។

 

នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.1 គេ​បាន​សង្កេត​ឃើញ​ cache file មួយ​ដែល​​បាន​ប្រកាស​​អំពី​ “LiFiCapability” ដែល​មាន​ន័យ​ថា​ សមត្ថភាព​ទ្រទ្រង់​បច្ចេកវិទ្យា​ Li-Fi។ ក្រៅ​ពី​នេះ​គេ​ក៏​ឃើញ​មាន​ការ​ប្រកាស​ពី​សមត្ថភាព​ទ្រទ្រង់​ជា​មួយ​នឹង​ Software និង​ Hardware ផ្សេង​ទៀត។

 

iPhone ជំនាន់​ថ្មី​អាច​នឹង​បំពាក់​បច្ចេកវិទ្យា​ Li-Fi ដែល​លឿន​ជាង​ Wi-Fi ១០០​ដង​

 

បន្ថែម​ពី​លើ​ឯកសារ​យោង​នេះ​ ក្រុមហ៊ុន​ Apple ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ធ្វើ​ការ​ទៅ​លើ​​ការ​បង្កើត​ hardware សម្រាប់​ផ្ទេរ​ទិន្នន័យ​តាម​រយៈ​ពន្លឺ​បាន។ យោង​តាម​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​គេ​បាន​ប៉ាន់​ស្មាន​ថា​ iPhone នៅ​ថ្ងៃ​អនាគត​នឹង​មាន​បំពាក់​បច្ចេកវិទ្យា​ Li-Fi ជា​មិន​ខាន។

 

iPhone ជំនាន់​ថ្មី​អាច​នឹង​បំពាក់​បច្ចេកវិទ្យា​ Li-Fi ដែល​លឿន​ជាង​ Wi-Fi ១០០​ដង​

 

គួរ​បញ្ជាក់​ថា​ Li-Fi គឺ​ជា​បច្ចេកវិទ្យា​ដែល​ប្រើ​ប្រាស់​នូវ​ពន្លឺ​ដើម្បី​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន​លឿន។ យោង​តាម​ការ​ធ្វើ​តេស្ត​របស់​ក្រុមហ៊ុន​ Velmenni បាន​បង្ហាញ​ថា​ Li-Fi មាន​ល្បឿន​បញ្ជូន​ទិន្នន័យ​ 1GB ក្នុង​មួយ​វិនាទី​ នេះ​មាន​ន័យ​ថា​លឿន​ជាង​ល្បឿន​ជា​មធ្យម​របស់​ Wi-Fi បច្ចុប្បន្ន​ដល់​ទៅ​១០០​ដង៕
ចុច​អាន៖ Galaxy S7 ​អាច​នឹង​មាន​មុខងារ​ Live Photo ដូច​ iPhone 6s

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ AppleInsider​​​​​