ចង់​ដើរ​លេង​ខ្លាំង​មែន​ទែន ​តែ​​ពីរ​ម៉ឺន​រៀល​​​ក៏​ដើរ​លេង​បាន​ដែរ!

ចង់​ដើរ​លេង​ខ្លាំង​មែន​ទែន ​តែ​​ពីរ​ម៉ឺន​រៀល​​​ក៏​ដើរ​លេង​បាន​ដែរ!

សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​លំហែ​អារម្មណ៍​​ចុង​សប្ដាហ៍ ប៉ុន្តែ​ដាច់យ៉ៃ​ខ្លាំង​មែន​ទែន​ សល់​តែ​ពីរ​ម៉ឺន​រៀល​ក្នុង​ខ្លួន​ អាច​សាក​វិធី​​ណែ​នាំ​ដោយ​លោក សេដ្ឋា ប្រិយមិត្ត Sabay ម្នាក់​ដែល​ជា​អ្នក​​​ចូល​ចិត្ត​ដើរ​លេង​ទោះ​មាន​លុយ​តិច​ក៏​ដោយ​។

 

រើស​កន្លែង​ល្មម​នឹង​ធន​ធាន

 

លោក​បាន​ប្រាប់​ថា លុយ​តែ​ពីរ​ម៉ឺន​រៀល មិន​អាច​យក​ទៅ​ដើរ​ផ្សារ​ទំនើប មើល​កុន​ ឬ​ចូល​ខារ៉ាអូខេ​បាន​ទេ ដូច្នេះ​កន្លែង​ដែល​ចំណាយ​លុយ​តិច​ ហើយ​អាច​លំហែ​កាយ​ទល់​ល្ងាច​គឺ​មាន​ដូច​ជា កៀន​ស្វាយ​ក្រៅ ភ្នំ​រាប ព្រែក​លាប និង អរិយក្សត្រ​ជាដើម។

 

 

ចង់​ដើរ​លេង​ខ្លាំង​មែន​ទែន ​តែ​​ពីរ​ម៉ឺន​រៀល​​​ក៏​ដើរ​លេង​បាន​ដែរ!
បបួល​គ្នា​យ៉ាង​តិច​ឱ្យ​បាន​ប្រាំ​នាក់

 

បើ​ដើរ​តែ​ម្នាក់​ឯង មិន​សប្បាយ​ហើយ​ក៏​មិន​គ្រាន់​ដែរ​ ដូច្នេះ​ត្រូវ​បបួល​យ៉ាង​តិច​ឱ្យ​បាន​គ្នា ៥ នាក់​ដែល​ធ្វើ​ឱ្យ​លុយ​សរុប​កើន​ដល់ ១០ ម៉ឺន អាច​កាត់​បន្ថយ​ចំណាយ​លើ​ការ​ជួល​តូប និង ថ្លៃ​សាំង​ បើ​ជិះ​ម៉ូតូ​មួយ​ពីរ​នាក់​កាន់​តែ​ចំណេញ​។

 

ចង់​ដើរ​លេង​ខ្លាំង​មែន​ទែន ​តែ​​ពីរ​ម៉ឺន​រៀល​​​ក៏​ដើរ​លេង​បាន​ដែរ!
ប៉ិន​ប្រសព្វ​ក្នុង​ការ​ត​ថ្លៃ

ក្នុង​ចំណោម​គ្នីគ្នា ដែល​ទៅ​នោះ​គួរ​តែ​មាន​ម្នាក់​ដែល​ប្រសព្វ​ត​ថ្លៃ ដោយ​ត្រូវ​ត​ថ្លៃ​លើ​តម្លៃ​ណា​ដែល​គួរ​ត ដូច​ជា​​តម្លៃ​ជួល​រោង​អង្គុយ និង ម្ហូប​អាហារ​ជា​ដើម។

 

ចង់​ដើរ​លេង​ខ្លាំង​មែន​ទែន ​តែ​​ពីរ​ម៉ឺន​រៀល​​​ក៏​ដើរ​លេង​បាន​ដែរ!

 

ចង់​ដើរ​លេង​ខ្លាំង​មែន​ទែន ​តែ​​ពីរ​ម៉ឺន​រៀល​​​ក៏​ដើរ​លេង​បាន​ដែរ!

 

អ្វី​ដែល​យក​ពី​ផ្ទះ​ទៅ​បាន​គួរ​តែ​យក

 

ចំណុច​នេះ​ចោល​មិន​បាន​ឡើយ​ ព្រោះ​វា​ជួយ​កាត់​បន្ថយ​ចំណាយ​ របស់​ដែល​យក​ទៅ​មាន​ដូច​ជា​ទឹក​សុទ្ធ ក្រដាស​ជូត​មាត់ ឬ នំ​នែក​ផ្សេងៗ​ដែល​មាន​នៅ​ផ្ទះ​ស្រេច​។ លោក​បន្ត​ថា បើ​​អាច​ដាំ​បាយ​ទៅ​បាន​គួរ​តែ​ដាំ ពេល​ទៅ​ដល់​ជួល​តែ​តូប​និង​កុម្ម៉ង់​ម្ហូប​ជា​ការ​ស្រេច៕

 

ចាំ​កាល​ទៀត​ប្រិយមិត្ត ចុង​សប្ដាហ៍​នេះ​តែ​ម្ដង​ទៅ!

 

 

អត្ថបទ៖ ណេង ណេង​