មូលហេតុ​នាំ​​ឱ្យ​ចម្រៀងអធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ភាគច្រើន​រៀបរាប់​​ពី​ខេត្តបាត់ដំបង?

មូលហេតុ​នាំ​​ឱ្យ​ចម្រៀងអធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ភាគច្រើន​រៀបរាប់​​ពី​ខេត្តបាត់ដំបង?

មហាជន​ភាគច្រើន​បាន​ដឹង​ហើយ​ថា ​អធិរាជ​សំឡេង​មាស  ស៊ីន ស៊ីសាមុត មាន​ដើម​កំណើត​មក​ពី​ទឹកដី​ភូមិភាគ​ឦសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង។ ប៉ុន្តែ​​បទ​ចម្រៀង​ភាគ​ច្រើន​របស់​លោក ​បែរ​ជា​រៀបរាប់​ទាក់ទង​នឹង​ខេត្ត​បាត់ដំបង​ទៅ​វិញ​​​ដូចជា​បទ “ម្លង់ដូងទី១០”, “កូឡាប​ដូន​ទាវ”, “ស្រអែម​ដង​ស្ទឹង​សង្កែ”, “ថ្មគោល​ស្រមោល​ស្នេហ៍”, “អនុស្សាវរីយ​សេក​សក”  និង​បទ​ចម្រៀង​ជា​ច្រើន​ទៀត។

 

មូលហេតុ​នាំ​​ឱ្យ​ចម្រៀងអធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត ភាគច្រើន​រៀបរាប់​​ពី​ខេត្តបាត់ដំបង?

 

បើ​តាម​​លោក ស៊ីន សេដ្ឋកុល ត្រូវ​ជា​ចៅ​ប្រុស​របស់​​​អធិរាជ​សំឡេង​មាសបាន​ឲ្យ​ដឹង​ថា ជីតា​របស់​ខ្លួន ​បាន​​​ទៅ​រស់​នៅ​​​រស់នៅ​ខេត្ត​បាត់​ដំបង ​តាំងពី​តូច​រហូត​ដល់​ប្រឡង​ជាប់​ចូល​ពេទ្យ​មធ្យម​ ហើយ​ទី​នោះ​ដូច​ស្រុក​កំណើត​ទី​ពីរ​។ “ដូចនេះ ​ទើប​ធ្វើឲ្យ​លោក​តា គាត់​​​ដក់​ជាប់​ក្នុង​ចិត្ត​តែ​រឿង​នៅ​ក្នុង​ខេត្ត​មួយ​នោះ ហើយសរសេរ និង​​ចម្រៀង​ភាគច្រេើនមាន​សុទ្ធតែ​បទ​​ទាក់ទិន​នឹង​បាត់ដំបង។”

 

ចៅ​ប្រុស​ដដែល​បាន​បន្ត​ទៀត​ថា​ រាល់​​ពេល​និពន្ធ​ចម្រៀង​ឡើង ​​ក្នុង​ចិត្ត​របស់​​អធិរាជ​សំឡេង​មាស គឺ​ស្គាល់​​ពី​ទីតាំង​ភូមិសាស្រ្តា​ទី​នោះ​ច្រើន  ព្រោះ​​ពេល​​ធំដឹង​ក្ដី​​រស់នៅ​ទី​នោះ ទើប​ធ្វើឲ្យ​លោក​មិនមែន​ចម្រៀង​ទាក់ទង​នឹង​ខេត្ត​ស្ទឹងត្រែង៕

 

តោះ​ស្ដាប់​ការ​រៀបរាប់​របស់​ចៅ​លោក​តា​ ស៊ីន ស៊ីសាមុត ទាំងអស់​គ្នា៖

 

 

អត្ថបទ៖ទ្រី រ៉ាវី