ចិន ​ព្រមាន​ តៃវ៉ាន់​ ជុំវិញ​ដំណើរ​ទស្សន​កិច្ច​ការ​​ទូត​ជា​មួយ​ អាមេរិក​

ដូច​ការ​គ្រោង​ទុក ​បន្ទាប់​ពី​គណបក្ស​វឌ្ឍន​ភាព​ប្រជាធិប្បតេយ្យ​ DPP​ បាន​ឈ្នះ​ឆ្នោត​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ​សមាជិក​ជាន់​ខ្ពស់​របស់​ខ្លួន​នឹង​ទៅ​បំពេញ​ទស្សនិក្ចនៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​បង្ហាញ​ពី​សារៈ​សំខាន់​នៃទំនាក់​ទំនង​ជា​មួយ​នឹង​សម្ព័ន្ធ​មិត្ត ​ពោល​គឺ​សហរដ្ឋ​អាមេរិក​ដែល​ជា​ដៃ​គូ​ផ្គត់​ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​ផ្សាយ​រ​បស់​សារ​ព័ត៌មាន​ Channel ​News ​Asia ​កាល​ពី​ថ្ងៃ​​ចន្ទ​ម្សិល​មិញ​។
គួរ​បញ្ជាក់​ថា ​ដំណើរ​ទស្សន​កិច្ច​រ​បស់​អគ្គ​លេខាធិការបក្ស​ DP​P ​លោក ​Joseph ​Wu ​ទៅ​កាន់​សហរដ្ឋអាមេរិក​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​កើន​ឡើង​កំដៅ​នយោបាយ​រវាង​ចិន ​និង​តៃវ៉ាន់ ​ដែល​ចិន​បាន​ធ្វើ​ការ​ព្រមាន​ដល់​គណបក្ស​ទើប​ឈ្នះ​ឆ្នោត​ជុំ​វិ​ញ​ការ​ចង់​បាន​ឯករាជ្យ​ពី​រ​ដ្ឋបាល​ចិន​៕​
ចិន ​ព្រមាន​ តៃវ៉ាន់​ ជុំវិញ​ដំណើរ​ទស្សន​កិច្ច​ការ​​ទូត​ជា​មួយ​ អាមេរិក​

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Channelnewsasia