របៀប​ធ្វើ​សាច់​គោ​អាំង​ទឹក​ប្រហុក​

 គ្រឿងផ្សំ​- សាច់​គោ​ជាប់​ខ្លាញ់​ ៥០​០ ​ក្រាម​ ហាន់​ជា​បន្ទះ​ៗល្មម​- ម្រេច​កិន​ម៉ត់​ មួយ​កញ្ចប់​តូច​- ប្រហុក ​១ ​ស្លាបព្រា​បាយ​កន្លះ​ (ចិញ្ច្រាំឱ្យម៉ដ្ឋ)​- គល់​ស្លឹក​គ្រៃ​ ៥​ ស្លាប​ព្រាបាយ​ (ឬតាមចំណូលចិត)​ហាន់​ហើយ​- ខ្ទឹមស​ ៥ ​កំពឹស​- ផ្លែម្ទេស​ទុំ ៣ ​ផ្លែ ​ឬ​ច្រើន​តាម​ចំណូល​ចិត្ត​ចិត​តូចៗ​- ខ្ទឹមស​ និង​ម្ទេស​បុក​ជា​មួយ​គ្នា​ឲ្យម៉ត់​- ខ្ទឹម​ក្រហម ​៣ ​មើម​ចិត​តូច​ៗ- ទឹក​ក្រូច​ឆ្មារ ​២ ​ស្លាប​ព្រាបាយ​- ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ- ជីនាងវង កន្លះកូនជងតូច ហាន់តូចល្មម- ជីស្លឹកវែង ឬជីរនា កន្លះកូនជងតូច ហាន់តូចល្មម- ត្រប់ស្រួយ ៣ ផ្លែ ចិតស្តើងៗហាន់ឲ្យតូច- រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ- ទឹកឆ្អិន កន្លះចានចង្កឹះ- ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត
+ វិធីធ្វើ១. ជាដំបូងអ្នកត្រូវយកសាច់គោដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។២. ធ្វើទឹកប្រហុក៖ អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស និងម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច, ជី, ត្រប់ស្រួយ, និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។៣. បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកកប្រហុកជាការស្រេច៕ 
របៀប​ធ្វើ​សាច់​គោ​អាំង​ទឹក​ប្រហុក​

អត្ថបទ៖ដេវីដ