ISIS​ សម្លាប់​រង្គា​ល​ពលរដ្ឋ​៣០០នាក់ ​និង៤០០​នាក់​ទៀត​ត្រូវ​បាន​ពួក​គេ​ចាប់​ជម្រិត​

(ស៊ីរី)៖ ក្រុម​ ISIS ​បាន​ចាប់​ខ្លួន​ប្រជាជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់​ ៤០០​នាក់ ​ក្នុង​នោះ​រួម​មាន​កុមារ ​និង​ស្រ្តី​​​ផង​ដែរ ​បន្ទាប់​ពី​ក្រុម​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ ​រដ្ឋាភិបាល​ស៊ីរី​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ទី​ក្រុង   ​ដីអ័រ ​អ៊ី​អ៊ីហ្ស័រ​ (Deir Ezzor ) ។សកម្ម​ជន​ជា​ច្រើន​មក​ពី​ចក្រ​ភព​អង់គ្លេស​ ដែល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ស៊ីរី​និយាយ​ថា៖​ “ពួក​យើង​ជឿ​ថា​ ក្រុម​នេះ​កំពុង​ប្រមូល​ជន​ស៊ី​វិល​ដើម្បី​​វាយ​ប្រហារ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី‍”​។ ក្រុម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ ​ភាគ​ច្រើន​ជា​ក្រុម​មក​ពី​និ​កាយ​ស៊ុន​នីស​ ដែល​រួម​ទាំង​ស្រ្តី​និង​កុមារ ​និង​សមាជិក​គ្រួសារ​ ដើម្បី​ឱ្យ​ពួក​គេ​លើក​ទង់​ប្រយុទ្ធ​។គួរ​រំលឹក​ផង​ដែរ​ថា​ ការ​វាយ​ប្រហារ​នៅ​តំបន់​ ដី​អ័រ​ អ៊ី ​អ៊ីហ្ស័រ​ (Deir Ezzor ) កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​យ៉ាង​ហោច​ណាស់​ជន​ស៊ី​វិល​៨​៥នាក់​ ត្រូវ​បាត់​បង​អាយុ​ជីវិត​៕   
ISIS​ សម្លាប់​រង្គា​ល​ពលរដ្ឋ​៣០០នាក់ ​និង៤០០​នាក់​ទៀត​ត្រូវ​បាន​ពួក​គេ​ចាប់​ជម្រិត​ 

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ dailymail