សមត្ថកិច្ច ចម្រុះខេត្តព្រៃវែង ឃាត់រថយន្តដឹកឈើ ៣គ្រឿង បម្រុងបើករត់ចេញ ពីឃ្លាំងឈើឧញ៉ា ថៃ

ភ្នំពេញៈ សមត្ថកិច្ចចម្រុះខេត្តព្រៃវែង នៅយប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦ បានធ្វើការឃាត់រថយន្តដឹកឈើចំនួន៣គ្រឿង ដែលបម្រុងបើករត់ចេញ ពីឃ្លាំងឈើរបស់ឧញ៉ាថៃ ដែលមានទីតាំងស្ថិត នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ច ខេត្តព្រៃវែងបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរាត្រីនេះថា ខណៈនេះ សមត្ថកិច្ចចម្រុះខេត្តព្រៃវែង បានឃាត់រថយន្តដឹកឈើ៣គ្រឿង បើករត់ចេញពីរឃ្លាំងឧកញ៉ា ថៃ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយកំពុងតែអុសយកទៅធ្វើការវាស់វែងនៅ ព្រឹកស្អែក ៕