Mario Maurer បង្អួត​រាង​ម៉ូតូ​ហុងដា​​ Click 125i ឆ្នាំ​២០១៦​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​

Mario Maurer បង្អួត​រាង​ម៉ូតូ​ហុងដា​​ Click 125i ឆ្នាំ​២០១៦​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​

ម៉ូតូ​ហុងដា​​ Click 125i ឆ្នាំ​២០១៦ ត្រូវ​បាន​គេ​​បង្ហាញ​រូបរាង​និង​លក្ខណៈ​ពិសេស​របស់​វា​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​ដែល​ដើរ​តួ​ដោយ​តារា​សម្ដែង​ថៃ​ Mario Maurer។

 

 

តាម​រយៈ​វីដេអូ​ឃើញ​ថា​រូបរាង​របស់​ Click 125i ស៊េរី​ថ្មី​នេះ​មាន​លក្ខណៈ​ស្អាត​ខុស​ប្លែក​ពី​ស៊េរី​មុន​ ដោយ​មាន​រចនា​បែប​ 3D ផុសៗ។ អំពូល​ភ្លើង​ LED ដែល​បាន​បំពាក់​លើ​ម៉ូតូ​នេះ​អាច​បំភ្លឺ​ផ្លូវ​បាន​យ៉ាង​ច្បាស់​ល្អ​នា​ពេល​រាត្រី។ បច្ចេកវិទ្យា​ពិសេស​ៗ​ដែល​មាន​បំពាក់​លើ​ម៉ូតូ​នេះ​មាន​ដូច​ជា​​ Idling Stop System (ពន្លត់​ម៉ាស៊ីន​​ម៉ូតូ​នៅ​ពេល​ឈប់), ម៉ាស៊ីន​បច្ចេកវិទ្យា​ ESP របស់​ហុងដា​ និង​ប្រព័ន្ធ​ប៊ិច​ PGM-FI ដែល​​ជួយ​ឲ្យ​ស៊ី​សាំង​តិច​ជា​ដើម។

 

Mario Maurer បង្អួត​រាង​ម៉ូតូ​ហុងដា​​ Click 125i ឆ្នាំ​២០១៦​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​

 

Mario Maurer បង្អួត​រាង​ម៉ូតូ​ហុងដា​​ Click 125i ឆ្នាំ​២០១៦​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​

 

Mario Maurer បង្អួត​រាង​ម៉ូតូ​ហុងដា​​ Click 125i ឆ្នាំ​២០១៦​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​

 

Mario Maurer បង្អួត​រាង​ម៉ូតូ​ហុងដា​​ Click 125i ឆ្នាំ​២០១៦​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​

 

យោង​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ហុងដា​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ Click 125i ស៊េរី​២០១៦​នេះ​ នឹង​ចំណាយ​ប្រេង​ឥន្ធនៈ​អស់​តែ​ ១,៦៩​លីត្រ​ប៉ុណ្ណោះ​ លើ​ចម្ងាយ​ផ្លូវ​១០០​គ.ម។ និយាយ​ពី​តម្លៃ​ម៉ូតូ​នេះ​វិញ​គឺ​មាន​ចាប់​ពី​ ១៤០០​ដុល្លារ​ ដែល​ជា​តម្លៃ​ដាក់​លក់​​លើ​ទីផ្សារ​ប្រទេស​ថៃ៕ ​​​​​​​​​
ចុច​អាន៖ ហុង​ដា​ទើប​ប្រកាស​ Click 125i ស៊េរី​២០១៦ ១០០​គ.ម​ ស៊ីសាំង​១,៦៩​លីត្រ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​
ប្រភព៖ Facebook Honda Motorcycle Thailand​​​​​