ស្លាប់​១៣​របួសធ្ងន់​ស្រាល​២៩​នាក់ គ្រោះថ្នាក់​ថ្ងៃទី​១៨​មករា​

ភ្នំពេញ:  គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន ១៦​លើក ( យប់ ៦​លើក )​នៅ​ថ្ងៃទី​១៨ខែមករា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១៣​នាក់ ( ស្រី ២​នាក់ ) របួសធ្ងន់ ១៦នាក់ (​ស្រី​៥​នាក់​) របួសស្រាល ១៣​នាក់ ( ស្រី​៥​នាក់ ) និង​មិន​ពាក់មួក​ពេលគ្រោះថ្នាក់​មាន ២៩​នាក់ ( យប់​១៣​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានអោយដឹងថា ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៨គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៨​គ្រឿង រថយន្ត​ធុន​តូច ៧​គ្រឿង រថយន្ត​ធុន​ធំ ១គ្រឿង យាន​ផ្សេងៗ ២​គ្រឿង​និង​ថ្មើរ​​ជើង ១​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ៖ ល្មើស​ល្បឿន ៧​លើក មិន​គោរពសិទ្ធ ២​លើក មិន​ប្រកាន់​ស្តាំ ២​លើក កត្តា​យានយន្ត ២​លើក ប្រជែង​គ្រោះថ្នាក់ ១លើក បត់​គ្រោះថ្នាក់ ២​លើក និង​កត្តា​អាកាសធាតុ ១​លើក​ផង​ដែល ដោយឡែកយាន​ល្មើស​សរុប​ទូទាំងប្រទេស​មាន ៤៤៧៩​គ្រឿង បានធ្វើ​ការអប់រំ​មាន១៨៥៥​គ្រឿង និង​ពិន័យ​សរុប ២៦២៤​គ្រឿង និង​ពុំមាន​ឃាត់​យាន​ទុក​៕