នៅ​ព្រឹក​នេះ ល្បី​ថា លោក​ឧកញ៉ា សៀង ណាំ ស្លាប់ តែ​តាមពិត ឪពុក​របស់លោក ដែលមាន​អាយុ ៩៥ ឆ្នាំ ដែល​កំពុង​រង់ចាំ​ដង្ហើមចុងក្រោយ​

ខេត្តសៀមរាប: ​នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ មាន​ដំណឹង​មកពី​ខេត្តសៀមរាប​ថា លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប និង​ជា​សេដ្ឋី​នៅ​ខេត្តសៀមរាប ស្លាប់​។ ក៏ប៉ុន្តែ​តាមពិត គឺ​ឪពុក​របស់លោក​ឧកញ៉ា សៀង ណាំ គឺ​លោកតា ឈុន ហាក់ អាយុ ៩៥ ឆ្នាំ ដែល​កំពុង​រង់ចាំ​ដង្ហើមចុងក្រោយ បន្ទាប់ពី​បញ្ជូន​មកពី​មន្ទីរពេទ្យក្រុង​បាងកក​។ ពោលគឺ​នៅផ្ទះ​របស់លោក​ឧកញ៉ា សៀង ណាំ មាន​រៀបចំ​រោង​បុណ្យសព ដោយមាន​ឪពុក​របស់លោក សម្រាក​លើ​គ្រែពេទ្យ ដែល​កំពុង​ដាក់​ខ្យល់​អុកស៊ីសែន​។​

​លោក​ឧកញ៉ា សៀង ណាំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩​មករា​នេះ​ថា ពេលនេះ ឪពុក​របស់លោក ត្រូវ​បានរៀបចំ​ទុកដាក់​គាត់ នៅ​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ដោយមាន​សូត្រធម៌​ឲ្យ​លោក​។ ឪពុក​របស់លោក​ឧក​ញ៉ា សៀង ណាំ បាន​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល ៥ ឆ្នាំ​មកហើយ​។ លោកតា ឈុន ហាក់ អាយុ ៩៥ ឆ្នាំ ទើបតែ​បញ្ជូន​មកពី​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ​៕

នៅ​ព្រឹក​នេះ ល្បី​ថា លោក​ឧកញ៉ា សៀង ណាំ ស្លាប់ តែ​តាមពិត ឪពុក​របស់លោក ដែលមាន​អាយុ ៩៥ ឆ្នាំ ដែល​កំពុង​រង់ចាំ​ដង្ហើមចុងក្រោយ​
លោក សៀង ណាំ កំពុងអង្គុយនៅតុកាហ្វេ​ នាព្រឹកថ្ងៃទី១៩មករា ឆ្នាំ២០១៦
នៅ​ព្រឹក​នេះ ល្បី​ថា លោក​ឧកញ៉ា សៀង ណាំ ស្លាប់ តែ​តាមពិត ឪពុក​របស់លោក ដែលមាន​អាយុ ៩៥ ឆ្នាំ ដែល​កំពុង​រង់ចាំ​ដង្ហើមចុងក្រោយ​

ឪពុករបស់លោកសៀងណាំ នៅលើគ្រែពេទ្យ

  • នៅ​ព្រឹក​នេះ ល្បី​ថា លោក​ឧកញ៉ា សៀង ណាំ ស្លាប់ តែ​តាមពិត ឪពុក​របស់លោក ដែលមាន​អាយុ ៩៥ ឆ្នាំ ដែល​កំពុង​រង់ចាំ​ដង្ហើមចុងក្រោយ​已关闭评论
  • 8 views
  • Hide Sidebar
    A+