ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​១៣​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​១៦​នាក់ (​ស្រី​៥​នាក់​) របួសស្រាល​​១៣​នាក់
(​ស្រី​​៥​នាក់) និង​មិន​​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន​២៩​នាក់ (​យប់​៣​នាក់​) កើតឡើង​​នៅ​ទូ​ទាំង​ប្រទេស​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​​១៨
មក​រា ២០១៦ ។

បើ តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បានបង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន៨​គ្រឿង រថយន្ត​ធុន​តូច​៧​គ្រឿង រថយន្ត​ធុន​ធំ១​គ្រឿង យាន​ផ្សេង​ៗ២​គ្រឿង និង​ថ្មើរជើង​១​នាក់ ។

មូលហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៧​លើក មិន​គោរព​សិទ្ធិ​២​លើក មិន​ប្រកាន់​ស្តាំ​២​លើក កត្តា​យានយន្ត​២​លើក ប្រជែង​គ្រោះថ្នាក់​១​លើក បត់​គ្រោះថ្នាក់​២​លើក និង​កត្តា​អាកាសធាតុ​១​លើក ។ ដោយឡែក យាន​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​៤៤៧៩​គ្រឿង បាន​ធ្វើការ​អប់រំ​មាន​១៨៥៥​គ្រឿង និង​ពិន័យ​សរុប​២៦២៤​គ្រឿង  ។