បម្រាម​មិនគួរ​ប្រព្រឹត្ត បន្ទាប់ពី​ផឹកទឹក​ភ្លាម​ពេល​ក្រោកពីដំណេក​

Doliprane TVC

​គុណប្រយោជន៍​របស់​ទឹក​ចំពោះ​សុខភាព​សំខាន់​ខ្លាំងណាស់ ជាពិសេស​នៅក្រោយពេល ក្រោកពីដំណេក​ពេលព្រឹក ។ តាម​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​បាន​អះអាងថា គុណប្រយោជន៍ របស់​ទឹក​ចំពោះ​សុខភាព​មាន​សារប្រយោជន៍​ខ្លាំង​បំផុត ។ ​បើ​អ្នក​បាន​ផឹកទឹក​នៅក្រោយពេល​ក្រោកពីដំណេក​ភ្លាមៗ​អាចជួយ​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា អាការ​ឈឺខ្លួន បញ្ហា​បេះដូង ជំងឺ​ប្រព័ន្ធ​ប្រសាទ ឈឺក្បាល ឈឺសន្លាក់​ដៃជើង ជំងឺ​ទឹកនោមផ្អែម បញ្ហា​ទល់លាមក បញ្ហា​ធាត់ ក្រួស​ក្នុង​តម្រងនោម បញ្ហា​រកកល​ក្អួត ឈឺបំពង់ក និង បញ្ហា​ឡើងជា​តិ​អាស៊ីដ​ក្នុង​ក្រពះ ។​

​តើ​អ្នក​គួរ​ផឹកទឹក​ដោយ​វិធី​ណា ?
*​នៅពេល​អ្នក​ក្រោកពីដំណេក​ភ្លាម​មុ ពេល​បំពេញការងារ និង សកម្មភាព​ប្រចាំថ្ងៃ​ផ្សេងៗ អ្នក​គួរ​ផឹកទឹក​ឱ្យបាន​មួយ​កែវ​ចំណុះ ២០០ មិ​ល្លី​លីត្រ គឺ​ត្រូវ​ផឹក​បន្តិច​ម្តងៗ ព្រោះ​បើ​អ្នក​មិន ទម្លាប់​នឹង​ពិបាក​ផឹក​អស់​ភ្លាមៗ ។​
*​នៅក្រោយពេល​ដុះធ្មេញ​រួច​អ្នក​មិនគួរ​ទទួលទាន​អាហារ​ពេលព្រឹក​ភ្លាមៗ​ទេ ត្រូវ​ទុកចន្លោះពេល ៤៥ នាទី​មុនពេល​ទទួលទាន និង ផឹកទឹក​បន្ថែម ។

​តាម​លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ថា ប្រសិនបើ​អ្នក​អនុវត្តបាន​ដូច​ចំណុច​ទាំងពីរ​ខាងលើ ជំងឺ​អ្នកនឹង​អាច​កាត់បន្ថយ​រយៈពេល​ក្នុងការ​ព្យាបាល និង បាន​ធូរស្រាល​មកវិញ​ក្នុង​រយៈ ពេល ៖
១៨០ ថ្ងៃ ចំពោះ​ជំងឺមហារីក ៣០ ថ្ងៃ ចំពោះ​ជំងឺ​ទឹកនោមផ្អែម ៣០ ថ្ងៃ ចំពោះ​ជំងឺ​ឡើង​សម្ពាធ ឈាម​ខ្ពស់ ១០ ថ្ងៃ ចំពោះ​បញ្ហា​ទល់លាមក ១០ ថ្ងៃ ចំពោះ​បញ្ហា​ឡើង​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ ។ ​ផល​លំបាក​បន្តិច​ចំពោះ​ការផឹក​ទឹក​ដូច្នេះ​គឺ​បណ្តាលឱ្យ​អ្នក​បន្ទោបង់​ញឹកញាប់ ប៉ុន្តែ​វា​មិនមាន បញ្ហា​អ្វី​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឡើយ ។

ការផឹក​ទឹក និង ធ្វើ​លំ​ហាត់ប្រាណ​ផ្សេងៗ​បន្ថែមទៀត​ជា​គន្លឹះ​នៃ​សុខភាព និង អាយុ​យឺនយូរ ។​ ​ដូច​គេ​ធ្លាប់​បានដឹងហើយថា ជនជាតិ​ជប៉ុន និង ជនជាតិ​ចិន​តែងតែ​ចូលចិត្ត​ផឹកទឹក​«​តែ​»​ជា ជាង​ទឹក​ត្រជាក់​ធម្មតា ព្រោះ​គេ​យល់ថា ទឹក​ត្រជាក់​អាចធ្វើឱ្យ​អាហារ​មាន​ជាតិ​ខ្លាញ់​ពិបាក​រំលាយ ដែល​អាច​បណ្តាលឱ្យ​ឡើងជា​តិ​អាស៊ីដ​នៅក្នុង​ក្រពះ និង ធ្វើឱ្យ​ពោះវៀន​ងាយ​ផ្ទុក​ជាតិ​ខ្លាញ់ ច្រើន ហើយ​យូរៗ​ទៅ​វា​អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក ។ ដូច្នេះ​អ្នក​គួរ​ពិចារណា​រវាង​ការផឹក ទឹក​ត្រជាក់ និង ទឹក​«​តែ​»​ក្តៅ ៕  ​សុផល​ ​ ​