៩០​ភាគរយ​នៃ​អ្នក​ប្រើ​ទូរស័ព្ទ​ឆ្លា​វៃ​គឺមាន​ជំងឺ​មួយ​នេះ​

៩០​ភាគរយ​នៃ​អ្នក​ប្រើ​ទូរស័ព្ទ​ឆ្លា​វៃ​គឺមាន​ជំងឺ​មួយ​នេះ​

​អ្នកប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ប្រមាណ ៩​នាក់​ហើយ​ក្នុងចំណោម ១០​នាក់​គឺ​មាន​ជំងឺ​មួយ​ឈ្មោះថា Phantom Vibration Syndrome ដែល​មានន័យថា ពួក​គេ​គិត​ថា ទូរស័ព្ទ​ក្នុង​ហោប៉ៅ​ពួកគេ​កំពុងតែ​ញ័រ ប៉ុន្តែ​គឺ​គ្មានទេ​។

​វេជ្ជបណ្ឌិត Robert Rosenberger ទស្សនៈវិទូ និង​ជា​សាស្ត្រាចារ្យ​រង​នៅឯ Georgia Institute of Technology និយាយថា អាការៈ​បែប​នេះ​បណ្តាលម​ក​ពី​ទម្លាប់​របស់​រាងកាយ​ដែល​ធ្លាប់​ដឹង​ពី​មុន​មក​តែម្តង “Learned Bodily Habits”​។

ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Computer in Human Behaviour បានឱ្យដឹងថា មនុស្ស​យើង​បើសិនជា​ទុក​ទូរស័ព្ទ​ដៃ​ក្នុង​ហៅ​ប៉ៅ​រហូតដល់​ក្លាយទៅជា​ផ្នែក​មួយ​របស់​រាងកាយ ដែល​ដូចគ្នា​នឹង​ការពាក់​វ៉ែនតា​ដែរនោះ វា​ពិតជា​ងាយ​នឹង​ធ្វើឱ្យ​ពួកគេ​ភ្លេច​ថា​មាន​ទូរស័ព្ទ​ក្នុង​ហៅ​ប៉ៅ ឬ​ពាក់​វ៉ែនតា​ណាស់​។

សាស្ត្រាចារ្យ​រូបនេះ និយាយទៀតថា “​បន្ទាប់មក ពួកគេ​នឹង​សម្គាល់​ដឹង​អំពី​អារម្មណ៍​ផ្សេងៗ​ទៀត​ដូចជា ចលនា​របស់​សម្លៀកបំពាក់​ពេល​សាច់ដុំ​កន្ត្រាក់​រឹង​ដោយសារ​តែ​រំ​ញ័រ​របស់​ទូរស័ទ្ទ ប៉ុន្តែ​រឿង​នោះ​គ្រាន់តែ​ជា​ការស្រមើស្រមៃ​ប៉ុណ្ណោះ​។ ការសិក្សា​ថ្មី​មួយ​ទៅ​បាន​ឱ្យដឹងថា ៩០​ភាគរយ​នៃ​អ្នករៀន​មិនទាន់​ចប់​មហាវិទ្យាល័យ និយាយថា ពួកគេ​ធ្លាប់​មាន​បញ្ហា​ជំងឺ Phantom Vibration​នេះឯង​”​។

វេជ្ជបណ្ឌិត Rosenberger និយាយថា មនុស្ស​យើង​យើង​គ្រាន់តែ​មាន​ភាព​តក់ស្លុត​ដោយសារ​តែ​បច្ចេកវិទ្យា​ខុសៗ​គ្នា​ប៉ុណ្ណោះ​សម្រាប់​ប៉ុន្មាន​ថ្ងៃនេះ ហើយ​បច្ចេកវិទ្យា​នោះ​មានដូចជា អ៊ី​ម៉ែ​ល និង​ការផ្ញើ​សារ​ជា​អក្សរ​ជាដើម​។ ចំពោះ​រោគសញ្ញា​របស់​ជំងឺ Phantom Vibration នេះ​មាន​ដូចជា អ្នកជំងឺ​ទំនងជា​ចង់​លោត និង​យល់​ថា​មាន​អ្វី​មួយ​ក្នុង​ហៅ​ប៉ៅ​របស់​ពួកគេ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។