គួរយល់ដឹង! មូលហេតុដែលបណ្តោលឲ្យមនុស្សស្រីរលូតកូនញឹក

ស្ត្រីអាច​ជួបគ្រោះថ្នាក់​ដោយសារ​រលូតកូនក្នុងត្រីមាស​ដំបូងមាន ៧៥% និងក្នុង​ត្រីមាសទី ២មាន ៣% ហេតុនេះនៅក្នុងដំណាក់កាលមានស្ត្រីត្រូវមាន​ការប្រុសប្រយ័ត្នឲ្យ​បាន​ខ្ពស់។
បច្ចុប្បន្ន ស្ត្រីជួបគ្រោះថ្នាក់​ដោយសារការ​រលូតកូនលើអាយុ ៣០ឆ្នាំមាន ១២%, លើអាយុ ៣៥ឆ្នាំមាន ៣៩% និង​លើអាយុ ៤០ឆ្នាំមាន ៦០%។ អ្វីដែល​គួរឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​នោះគឺ ស្ត្រីមាន​ផ្ទៃពោះ​ប្រហែលជា ៥០០,០០០នាក់ ជួបប្រទះ​នឹងបញ្ហា​រលូតកូន​នៅលើពិភពលោក។
ចំណុចនេះបង្ហាញថា អត្រានៃការ​រលូតកូន​មាន​កម្រិតខ្ពស់។ ចំនួនស្ត្រី​មានផ្ទៃពោះ​ដែលរលូតកូន​កាន់តែកើនឡើង​នៅក្នុងពេល​បច្ចុប្បន្ននេះ ដោយសារ​កត្តា​ភាពទាន់​សម័យ​ជាច្រើន។ ស្ត្រីមួយចំនួន​បានរលូតកូន មុនពេល​ដែលពួក​នាង​បានដឹងថា ពួកនាង​មានផ្ទៃពោះ។ ដូច្នេះ ទៅស្វែងយល់ពី​មូលហេតុនៃការ​រលូតកូនទាំងអស់គ្នា វាអាច​ជួយឲ្យ​អ្នកអាច​ធ្វើរោគវិនិច្ឆ័យ​បាន។
 
គួរយល់ដឹង! មូលហេតុដែលបណ្តោលឲ្យមនុស្សស្រីរលូតកូនញឹក
ការរលូតកូនក៏​អាចកើតឡើង​ដោយសារមូលហេតុជា​ច្រើនដូច​ដែល​បានលើកឡើង​នៅខាងក្រោម៖
ខ្សោយគុណ​ភាពកោសិកា និងទឹកកាម
កោសិកា ឬទឹកកាមមិន​អាចលូតលាស់​បានពេញលេញ​ដោយសារខ្សោយ​សារធាតុចិញ្ចឹម ឬអាយុ​ច្រើនពេក។ យើងមិន​បានទទួលទាន​សារធាតុខនិជឲ្យ​បានគ្រប់គ្រាន់​ដូចជា៖ ស័ង្កសី, សេលីល្យូម, និងសារធាតុខនិជ​ជាច្រើន​ផ្សេងទៀត ព្រមទាំង​វីតាមីននៅក្នុងអាហារ, ជាលទ្ធផល​ធ្វើឲ្យគុណភាពកោសិកា និងទឹកកាម​ចុះអន់ខ្សោយ។ ស្ត្រីអាច​រលូត​កូន ប្រសិនបើ​ទឹកកាមបុរសខ្សោយ​គុណភាព។ ដូច្នេះ អ្នកត្រូវ​យកចិត្តទុកដាក់ឲ្យ​បានច្រើនលើ​ការទទួល​ទានអាហារ។
ក្រពេញទីរ៉ូអ៊ីត
ប្រសិនបើអ្នក​ខ្សោយក្រពេញទីរ៉ូអ៊ីត នេះមានន័យ​ថា អរម៉ូនទីរ៉ូអ៊ីតមិ​នត្រូវបាន​បញ្ចេញឲ្យបានគ្រប់គ្រាន់​ទៅឲ្យរាងកាយ​ឡើយ។ នេះអាចបណ្តាល​ឲ្យរលូតកូន និង​បង្ក​បញ្ហា​ដល់​ការ​មាន​ផ្ទៃពោះ។
ជាតិស្ករ​ឡើងខ្ពស់
ចំពោះស្ត្រីមាន​ផ្ទៃពោះមួយចំនួន មានជាតិស្ករឡើងខ្ពស់ខុសពីធម្មតាដែលពួកនាង​មិនបានដឹង។ កម្រិតជាតិស្ករឡើងខ្ពស់​អាចបណ្តាល​ឲ្យរលូតកូន។ ដូច្នេះ គួរទៅ​ពិនិត្យមើល​កម្រិតជាតិស្ករ​របស់អ្នក​ក្នុងកំឡុង​ពេលមានផ្ទៃពោះ ដើម្បីចៀសវាង​ពីការកើត​មានបញ្ហាណាមួយ និងការ​រលូតកូន។
បញ្ហាទាក់ទង​នឹងប្រព័ន្ធភាពស៊ាំ
ជួនកាល មូលហេតុដែល​ធ្វើឲ្យរលូតកូន​អាចជារឿងមួយ​គួរឲ្យពិបាក​យល់ណាស់។ នេះមានន័យ​ថា អាចកើតមាន​បញ្ហាទាក់ទង​នឹងអង់ស៊ីម។ ក្នុងករណីនេះ ដុំឈាម​តូចមួយ​ចំនួនត្រូវ​បាន​បង្កើតនៅក្នុង​ឈាមអ្នកម្តាយ​ ដែលបណ្តាល​ឲ្យគភ៌បាត់បង់​អាយុជីវិត។ ដើម្បីធ្វើរោគវិនិច្ឆ័យ​បញ្ហានេះ អ្នកត្រូវ​ធ្វើតេស្តឈាម។
បញ្ហាក្រូម៉ូស្យូម​ខុសប្រក្រតី
ចំពោះស្ត្រីមាន​ផ្ទៃពោះមួយចំនួន បំលាស់ទី​របស់ក្រូម៉ូស្យូម​មានសមតុល្យ​នឹងគ្នា។ តែទោះបីជា​យ៉ាងណា មានករណីមួយ​ដែលកម្រនឹង​កើតឡើង តែអាច​បណ្តាលឲ្យរលូតកូន។ នៅ​ក្នុង​ករណីនេះ ក្រូម៉ូស្យូមមួយ​ចំនួនបាន​ផ្តាច់ខ្លួន ហើយទៅភ្ជាប់នឹង​ក្រូម៉ូស្យូម​ដទៃៗទៀត។ នេះអាច​បណ្តាលឲ្យ​កោសិកាខុសប្រក្រតី ដូច្នេះធ្វើឲ្យ​រលូតកូន។ ស្ត្រីត្រូវ​មាន​ការ​ស៊ូទ្រាំ​នឹងករណី​នេះ ហើយក៏ត្រូវ​ឲ្យខ្លួនឯង​មានសុខភាពល្អ​ផងដែរ។
ទម្លាប់អាក្រក់
ប្រសិនបើស្ត្រីមាន​ផ្ទៃពោះញៀន​នឹងបារី, ជាតិស្រវឹង… អត្រាគ្រោះថ្នាក់​ដោយសារ​រលូតកូន​មានកម្រិតខ្ពស់។ ការ​ទទួលទាន​អាហារគ្មាន​អនាម័យ​អាចឆ្លងមេរោគក៏​អាចបណ្តាលឲ្យ​រលូតកូន​ផងដែរ។
ភាព​ក្រៀមក្រំ
ភាពតានតឹង​ផ្លូវចិត្ត ឬផ្លូវកាយអាច​ធ្វើឲ្យមនុស្សតក់ស្លុត អាចចាប់ផ្តើម​រលូតកូន។ ភាពតានតឹងខាងផ្លូវកាយ​អាចធ្វើឲ្យអ្នកម្តាយ​បាត់បង់កូន ហើយភាព​តានតឹង​ខាងផ្លូវចិត្ត​ច្រើន​ក៏អាច​បណ្តាលឲ្យ​ប៉ះពាល់​ដល់ស្បូន ធ្វើឲ្យ​រលូតកូន៕
ដោយ៖ ដ៉ារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គួរយល់ដឹង! មូលហេតុដែលបណ្តោលឲ្យមនុស្សស្រីរលូតកូនញឹក