ឆ្មា​២​ពាន់​​ក្បាល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ប៉ុន​ប៉ង​ដឹក​ទៅ​កាន់​ភោជនីយដ្ឋាន​មួយកន្លែង​

សត្វ​ឆ្មា​ចម្រុះ​ពណ៌​ និង​ប្រភេទ​ជាង​២​ពាន់​ក្បាល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ស​កម្ម​ជន​អ្នក​អភិរក្ស​សត្វ​នៅ​ក្នុង​ខេត្ត​ជាំង​ស៊ូ ​នៃ​ប្រទេស​ចិន ​ក្រោយ​ពី​ពួក​គេ​បាន​ឃើញ​រថយន្ត​ដ៏​គួរ​ឱ្យ​សង្ស័យ​មួយ​កំពុង​ដឹក​សត្វ​ឆ្មា​ទាំង​នោះ​ឆ្ពោះ​ទៅ​កាន់​ភោជនីយដ្ឋាន​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្វាង​តុង​ ដែល​ភោជនីយដ្ឋាន​មួយ​នោះ​ជា​ធម្មតា​តែង​តែ​ទៅ​​ទិញ​សត្វ​ឆ្មា​ទាំង​រស់​ពី​ឈ្មួញ​ទុច្ចរឹត​ដើម្បី​យក​មក​​ធ្វើ​ជា​សាច់​បម្រើ​សេវាកម្ម​ម្ហូប​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​របស់​ខ្លួន ​។​
ក្រោយ​ពី​ដឹង​ហេតុ​ការណ៍​នេះ ​ក្រុម​សកម្ម​ជន​អ្នក​ស្ម័គ្រ​ចិត្ត​ការងារ​សង្គម​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​នគរ​បាល​ចិន​ប្រចាំ​តំបន់​នោះ​ឱ្យ​មក​ជួយ​អន្តរាគមន៍​រហូត​ដល់​អាច​ឃាត់​រថយន្ត​នោះ​បាន​នៅ​កណ្ដាល​ម​ហាវិថី​ ។ បន្ទាប់​មក​មន្ត្រី​នគរបាល​ទាំងនោះក៏បានប្រកាស​តាម​រយៈ​សារ​ពត៌មាន​នានា​អំពី​ហេតុការណ៍នេះ ​ដើម្បី​ឱ្យម្ចាស់ទាំងឡាយណាដែលបាត់សត្វឆ្មារបស់ខ្លួនឱ្យអញ្ជើញមករកនៅប៉ុស្តិ៍ការិយាល័យរបស់ខ្លួន ។ ​សូមជម្រាបជូនថា នៅក្នុងប្រទេសចិនស្ទើរតែគ្រប់សាច់សត្វ គឺប្រជាជនមួយចំនួនធំចេះញ៉ាំទាំងអស់ សូម្បីតែសាច់ទារក ឬទារិកា ៕
ឆ្មា​២​ពាន់​​ក្បាល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ប៉ុន​ប៉ង​ដឹក​ទៅ​កាន់​ភោជនីយដ្ឋាន​មួយកន្លែង​ឆ្មា​២​ពាន់​​ក្បាល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ប៉ុន​ប៉ង​ដឹក​ទៅ​កាន់​ភោជនីយដ្ឋាន​មួយកន្លែង​ឆ្មា​២​ពាន់​​ក្បាល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ប៉ុន​ប៉ង​ដឹក​ទៅ​កាន់​ភោជនីយដ្ឋាន​មួយកន្លែង​ឆ្មា​២​ពាន់​​ក្បាល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ប៉ុន​ប៉ង​ដឹក​ទៅ​កាន់​ភោជនីយដ្ឋាន​មួយកន្លែង​ឆ្មា​២​ពាន់​​ក្បាល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ប៉ុន​ប៉ង​ដឹក​ទៅ​កាន់​ភោជនីយដ្ឋាន​មួយកន្លែង​ឆ្មា​២​ពាន់​​ក្បាល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ប៉ុន​ប៉ង​ដឹក​ទៅ​កាន់​ភោជនីយដ្ឋាន​មួយកន្លែង​

ដោយ៖ ឈូក ស
ប្រភព៖ CCTV