គុន​បុរាណ​ល្បុក្កតោ​របស់​ខ្មែរ​នឹង​ត្រូវ​សាប​ព្រោះ​ពេញ​ផ្ទៃ​ប្រទេស​ឆាប់ៗនេះ​

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី១៨​ ខែ​មករា ​ឆ្នាំ​២០១៦​ម្សិល​មិញ​ នៅ​ក្នុង ​“សិក្ខា​សាលា​ស្ដី​ពី​គុ​ណតម្លៃ​ គុន​ល្បុក្កតោ​ ក្នុង​សង្គម​វប្បធម៌​ជាតិ​ខ្មែរ​” អង្គពិធី​ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ជា​គណ​អធិបតី​ដោយ​ឯកឧត្តម ​ថោង​ ខុន​ប្រធាន​គណកម្មាការ​ជាតិ​អូឡាំពិក​ ឯកឧត្តម​ហ៊ុន​ ម៉ាណែត​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​លោក​បណ្ឌិត​គួច​ ម៉េងលី ​និង​បុគ្គល​សំខាន់ៗ​មួយ​​ចំនួន​ទៀត ​បាន​សម្រេច​លើ​ការ​ដាក់​បញ្ចូល​គុន​ល្បុក្កតោ​ ដែល​ជា​គុន​ខ្មែរ​មួយ​ប្រភេទ​មាន​អាយុ​កាល​រាប់​ពាន់ឆ្នាំ​មក​ហើយ​ និង​ជា​សម្បត្តិ​បេតិកភណ្ឌ័​មនុស្ស​ជាតិ​អរូបិយ ​ឱ្យ​ក្លាយ​ជា​សម្បត្តិ​របស់​ជាតិ​ខ្មែ​រចាប់​ពី​ពេ​ល​នេះ​តទៅ ​។ 
គុន​បុរាណ​ល្បុក្កតោ​របស់​ខ្មែរ​នឹង​ត្រូវ​សាប​ព្រោះ​ពេញ​ផ្ទៃ​ប្រទេស​ឆាប់ៗនេះ​

ឈរ​លើ​ទ្រឹស្ដី​ដួង​ព្រលឹង​ជាតិ​ លោក​ហ៊ុន ម៉ាណែត​បាន​ថ្លែង​ថា ​គុនល្បុក្កតោ ​គឺ​ជា​គុន​បុរាណ​មួយ​ប្រភេទ​របស់​ខ្មែរ ​ដែល​​ដូនតា​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ខិត​ខំ​ថែរក្សា ​និង​បាន​បន្សល់​ទុក​ឱ្យ​យើង​រហូត​ម​ក​ទល់​សព្វ​ថ្ងៃ ​ដូច្នេះ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​ យើង​ត្រូវ​រួម​គ្នា​លើក​ជ្រោង​វ​ប្បធម៌​ជាតិ​របស់​ខ្មែរ​មួយនេះ​ឱ្យមានជីវិត​រស់​រវើកឡើង​វិញ​ ។ លោក​បាន​បន្តថា​៖ ដ្បិត​តែ​សម័យ​បច្ចេក​វិទ្យា​សព្វាវុធ​មាន​លក្ខណៈ​ទំនើប​យ៉ាង​ណា​ក៏ដោយ​ ក៏​ក្នុង​សមរភូមិ​ជាក់​ស្ដែង​ កង​ទ័ព​គឺ​ពិត​ជា​ត្រូវ​ការ​ក្បាច់​គុន​ជា​ចាំ​បាច់​ដើម្បី​ទប់​ទល់​នឹង​សត្រូវ ​ហើយ​លោក​ហ៊ុន ​ម៉ាណែត​ក៏​បាន​បន្ថែម​ថា​ បើ​លោក​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​លើក​ជ្រោង​គុន​ល្បុក្កតោ​ខ្មែរ​ហើយ ​លោក​ក៏​ត្រូវ​តែ​ហាត់​គុន​បុរាណ​មួយ​នេះ​ដែរ​ ។
អ្វី​ដែល​​ជា​ចំណុច​គោលៗ​សំខាន់ៗ​ក្នុង​អង្គ​ប្រជុំ​នោះ​រួមមាន៖​ គុនល្បុក្កតោ​-នឹង​ត្រូវ​ដាក់​ឱ្យរៀននៅតាមស្ថាប័នសិក្សាទាំងរបស់រដ្ឋ និងឯកជននៅទូទាំងផ្ទៃប្រទេស-នឹងត្រូវដាក់បញ្ចូលជាក្បាច់គុនរបស់ជាតិ ដែលទាំងពលទាហាន កងទ័ព និងនគរបាលជាតិត្រូវរៀននៅគ្រប់អង្គភាព និងបន្ទាយ ៕

ដោយ៖ ឈូក ស
Cool FM 100.7