តុលាការ​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ ២​នាក់​ដែល​ប្រើ​ដាវ​ សា​មូ​រ៉ៃ​កាប់​មន្ត្រី​អគ្គិសនី​ រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ ជន​ស្ទាវ​ប្រុស​-​ស្រី​២​នាក់​ដែល​​បាន​ប្រើ​ដាវ​សា​មូ​រ៉ៃ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​ដែល​ មន្ត្រី​អគ្គិសនី​រូប​នេះ​ចុះ​ទៅ​ ស្រង់​ថាមពល​​អគ្គិសនី​ ក្នុង​កុង​ទ័​រ​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៥មក​រា នៅ​ចំណុច​ផ្ទះ​ ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​សម្រេច​ឃុំ ខ្លួន​ហើយ​កាល ពី​រសៀល​ថ្ងៃ​ទី​១៨ មក​រា ២០១៦​នេះ ។

ជន​ទំនើង​ប្រុស​-​ស្រី​ទាំង​២​នាក់​ដែល​ត្រូវ​តុលាការ​ចេញ​ដីកាឃុំខ្លួន ១-​ឈ្មោះ សំ សុ​ជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​មិន​ពិត ប្រាកដ និង ២-​ឈ្មោះ​យ៉ា​ន ស៊ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជា​អ្នក​រាប់​លុយ ទាំង​២​នាក់​ស្នាក់​ នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ​ ជាមួយ​គ្នា ។ រីឯ​ជន​រង​គ្រោះជា​ មន្ត្រី​អគ្គិសនី​ឈ្មោះ ជា សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​សង្កាត់​ទំនប់​ទឹក ​ខណ្ឌចំការមន និង​មានស្រុក​កំណើត​ នៅ​ខេត្តតាកែវ ។

តុលាការ​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ ២​នាក់​ដែល​ប្រើ​ដាវ​ សា​មូ​រ៉ៃ​កាប់​មន្ត្រី​អគ្គិសនី​ រង​របួសធ្ងន់

តុលាការ​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ ២​នាក់​ដែល​ប្រើ​ដាវ​ សា​មូ​រ៉ៃ​កាប់​មន្ត្រី​អគ្គិសនី​ រង​របួសធ្ងន់
តុលាការ​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ ២​នាក់​ដែល​ប្រើ​ដាវ​ សា​មូ​រ៉ៃ​កាប់​មន្ត្រី​អគ្គិសនី​ រង​របួសធ្ងន់
តុលាការ​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ ២​នាក់​ដែល​ប្រើ​ដាវ​ សា​មូ​រ៉ៃ​កាប់​មន្ត្រី​អគ្គិសនី​ រង​របួសធ្ងន់
តុលាការ​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ ២​នាក់​ដែល​ប្រើ​ដាវ​ សា​មូ​រ៉ៃ​កាប់​មន្ត្រី​អគ្គិសនី​ រង​របួសធ្ងន់
តុលាការ​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ ២​នាក់​ដែល​ប្រើ​ដាវ​ សា​មូ​រ៉ៃ​កាប់​មន្ត្រី​អគ្គិសនី​ រង​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត