ឡានដឹកឈើ ខុសច្បាប់ របស់ឧកញ៉ា ថៃ លោតឆ័ត្រ ទៅវៀតណាម កម្លាំងPM ចាប់បានបីគ្រឿង

ខេត្តត្បូងឃ្មុំ -ព្រៃវែង ៖ នៅរសៀល ថ្ងៃទី១៨ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅលើ ផ្លូវជាតិលេខ១១នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង។កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំសហការជាមួយកម្លាំងអាវុធហត្ថខេត្តព្រៃវែង ស្ទាក់ និងបង្ក្រាបបានរថយន្តយីឌុបដឹកជញ្ជូនឈើប្រណិតខុសច្បាប់ របស់ឧកញ៉ា ថៃ លោតឆ័ត្រ ទៅវៀតណាម បានចំនួន៣គ្រឿង ។

សេចក្តីរាយការណ៍បានអោយដឹងថា ក្រោមបញ្ជាផ្ទាល់ ពីមេបញ្ជាការអាវុធហត្ថ លើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា នោះកម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងអាវុធហត្ថខេត្តព្រៃវែង ដេញបង្ក្រាបបានរថយន្ត ដឹកឈើ ខុសច្បាប់(ឈើប្រណិត)ដែលគេស្គាល់ថាជារបស់ឧកញ៉ាឈ្មោះ វ័ន ប៊ុនថៃ ហៅ ឧកញ៉ា ថៃ ឈ្មួញជួញឈើដុះស្លែ និងសកម្មក្នុង ការរកស៊ីដឹកជញ្ជូនឈើខុស ច្បាប់ ដែលជាកូនជឹងឧកញ៉ាខ្នារ ព្រហើន ហ៊ានដឹកឈើលោតឆត្រ័ចេញទៅ វៀតណាម។ ខណះគណៈកម្មាការ ទប់ស្កាត់ និងបង្ក្រាប ការដឹកជញ្ជូនឈើ នៅ ទូទាំងប្រទេស ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន និងលោក ឧត្តមសេនីយ៍ ហ៊ូ សាគុណ ជាអនុប្រធាន អមដោយសមាជិក ចំនួន៨នាក់ ក្នុងនោះ មានអគ្គនាយករដ្ឋបាលព្រៃឈើ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និង អភិបាលខេត្តទាំង៦ ជាប់ព្រំដែនជាមួយវៀតណាម រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ចុះធ្វើការបង្ក្រាបបទល្មើសទូទាំងប្រទេស ៕ ដោយ  ឈឺ មុត

ឡានដឹកឈើ ខុសច្បាប់ របស់ឧកញ៉ា ថៃ លោតឆ័ត្រ ទៅវៀតណាម កម្លាំងPM ចាប់បានបីគ្រឿង ឡានដឹកឈើ ខុសច្បាប់ របស់ឧកញ៉ា ថៃ លោតឆ័ត្រ ទៅវៀតណាម កម្លាំងPM ចាប់បានបីគ្រឿង