ក្រចកដៃវែង ឬខ្លី អាចបញ្ជាក់ថា អ្នកជាមនុស្សបែបណា!

សូម្បីតែប្រវែង​ក្រចក​ដៃវែង ឬខ្លីក៏​អាច​បញ្ជាក់ និងប្រាប់​អ្នកឲ្យ​ដឹង​ពីបុគ្គលិកលក្ខណៈ​របស់អ្នក​បានដែរ។ ទន្ទឹមនឹងនេះ អ្នកក៏អាច​មើល​ដឹង​ពីបុគ្គលិកលក្ខណៈ​របស់​នរណាម្នាក់ ដែលនៅ​ជុំវិញខ្លួន​អ្នក តាមរយៈ​ការសង្កេតមើល​ទៅលើប្រវែងក្រចក​ដៃរបស់​ពួកគេ។ តើអ្នកចូលចិត្តទុក និងស្រឡាញ់ក្រចកដៃ​វែង ឬខ្លី?
 
ក្រចកដៃវែង ឬខ្លី អាចបញ្ជាក់ថា អ្នកជាមនុស្សបែបណា!
១. ក្រចក​ដៃវែង
អ្នក​ជាមនុស្ស ដែល​មានគំនិតចាស់ទុំ និងមានភាពនឹង​នណាស់។ អ្នកមិនចូលចិត្ត​ការឈ្លោះប្រកែក​ជាមួយ​នឹងអ្នកដ៏ទៃ, អ្នកមានសុខសន្តិភាព​ពោរពេញ​ដោយ​សេចក្ដីស្រឡាញ់។ អ្នក​ជាមនុស្ស​មានគោលការណ៍ច្បាស់លាស់​ផ្ទាល់ខ្លួន​ក្នុងការ​ធ្វើកិច្ចការ​អ្វីមួយ។ អ្នក​ជាមនុស្សមិនចូលចិត្ត​ទទួល​យកបញ្ហានោះទេ នេះហើយ​ជាមូលហេតុ​ធ្វើឲ្យ​អ្នកបង្ហាញ​ពីភាព​ទំនួលខុសត្រូវ​របស់​អ្នក។ អ្នកចូលចិត្ត​អានសៀវភៅ​ស្ដីអំពីការ​អភិវឌ្ឍន៍ខ្លួន និង​ការវិភាគ​ប្រភេទឈាម។ ហើយអ្នក​ជាមនុស្ស​ដែលមាន​ឆន្ទៈ​ក្នុង​ការចំណាយពេលវេលា និងប្រាក់​កាក់​ ដើម្បធ្វើឲ្យ​ជីវិតរបស់ខ្លួន​មានមាន​ភាពសប្បាយរីករាយ និងមាន​សុភមង្គល។
២. ក្រចក​ដៃខ្លី
ក្រចកដៃរបស់អ្នក​អាចបញ្ជាក់បាន​ថា ជាមនុស្ស​ដែលមាន​ជំនាញច្បាស់លាស់។ អ្នក គឺជាមនុស្សម្នាក់​មានការ​ខិតខំប្រឹងប្រែង​ជាមួយនឹង​ការងារ​របស់ខ្លួន, មានជំហ៊ាន​ក្នុង​ការ​រៀបចំ​ផែនការកសាងអនាគតរបស់ខ្លួន។ អ្នកមនុស្សដែល​ធ្វើឲ្យអ្នកនៅជុំវិញខ្លួន​របស់អ្នក យល់ឃើញថា អ្នកជាមនុស្ស​ដែលអាច​ទុកចិត្តបាន ប៉ុន្តែ​អ្នក​ជាមនុស្សដែល​មាន​ភាព​ស្ងាត់ស្ងៀម និងចូលចិត្ត​សំងំលាក់ខ្លួន ដើម្បីឲ្យគោលដៅ​របស់ខ្លួន​ទទួលបាន​ជោគជ័យ​ទៅថ្ងៃអនាគត៕
ដោយ៖ Brugn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ក្រចកដៃវែង ឬខ្លី អាចបញ្ជាក់ថា អ្នកជាមនុស្សបែបណា!