ប្រ​ជា​ក​សិ​ក​រ​ដាំ​មៀ​ន​ក្នុ​ង​ខេ​ត្ត​ប៉ៃ​លិ​ន កំ​ពុ​ង​មា​ន​កា​រ​ព្រួ​យ​បា​រ​ម្ម​ណ៍​ចំ​ពោះ​​​ត​ម្លៃ​ផ្លែ​មៀ​ន​ធ្លា​ក់​​ចុះ​​ខ្លាំ​ង​ក្នុង​ឆ្នាំ ២០១៦​នេះ

ប​ច្ចុ​ប្ប​ន្ន​នេះ​ប្រ​ជា​ក​សិ​ក​រខេ​ត្ត​ប៉ៃ​លិន​ ដែល​មា​ន​ចំ​កា​រ​មៀ​ន​ប៉ៃ​លិ​ន កំ​ពុ​ង​តែ​មា​ន​កា​រ​​​ខ​​ក​​ចិ​ត្ត​ និង មា​ន​កា​រ​ព្រួ​យ​បា​រ​ម្ម​ណ៍​ចំ​ពោះ​ត​ម្លៃ​ផ្លែ​មៀ​ន​ប៉ៃ​លិ​ន  ដែ​ល​នៅ​តែ​មា​ន​ត​ម្លៃ​ថោ​ក ហើ​យ​មិ​ន​សូ​វ​មា​ន​​ឈ្មួ​ញ​​ចូ​ល​ទិ​ញ​ទៀត​ផ​ង​។ ក្នុងឆ្នាំ២០១៦នេះ មា​នបងប្អូនប្រជាកសិករ​ខ្លះគាត់បានប្រមូលផលរួចហើយ  អ្នក​ខ្លះកំពុងប្រមូលផល ហើ​យ​ក៏​មា​ន​អ្ន​ក​ខ្លះ​ទៀ​ត មិន​ទាន់​បានប្រមូលផលដែរ អាស្រ័យលើការបញ្ជាអោយ​ចេញ​ផ្លែរបស់ប្រជាកសិករយើង។ មក​ដល់​ពេ​ល​នេះ មៀនប៉ៃលិនមានតម្លៃចន្លោះពី១៥០០រៀល ទៅដល់ ២៥០០​រៀល អាស្រ័យ​​​លើ​គុ​ណ​ភា​ព​ផ្លែ​មៀ​ន​រប​ស់ប្រជាកសិករយើង ត្រូវតាមស្តង់ដាទីផ្សារ ។ លោក ផៃ ផេង ប្រជាកសិកររស់នៅភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុង ប៉ៃ លិន​បាន​មានប្រសាសន៍ថា ដំ​ណាំ​មៀ​ន​ប៉ៃ​លិ​ន​នេះ គេអាចបញ្ជាអោយវាចេញ​ផ្លែនៅរដូវណាក៏បាន​ដែរ អាស្រ័យលើតម្រូវការទីផ្សារ តែវា​ក៏​ត្រូ​វ​កា​រ​ចំ​ណា​យ​ដើ​ម​ទុន​ខ្ព​ស់ ត្រូវការអោយ​មានទឹក​ ជា​ប្រចាំ ត្រូវការតែងដើម  ដាក់ជីបំប៉ន និងត្រូវការ​មើល​​ថែរក្សា​ដោ​យ​យ​ក​ចិ​ត្ត​ទុក​​​ដា​ក់​​បំផុត​ដូច្នេះ ចំពោះតម្លៃផ្លែមៀនត្រឹមតែ ២០០០ ឬ ២៥០០រៀល មិន​ចំណេញទេ។ លោកពូ ណាក់ ប្រជាកសិករដាំមៀន​ប៉ៃលិននៅភូមិ ដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃ​លិន ខេត្តប៉ៃលិន ដែ​ល​ផ្លែ​មៀ​ន​​របស់​គាត់មាន​ទំហំ​ធំ  ល្អ  ត្រូវស្តង់ដាកំណត់ ដូច្នេះផ្លែមៀន​របស់គាត់ត្រូវបានក្រុមហ៊ុន ពេជ្រ​សំណាង ​ប្រ​មូ​ល​ទិ​ញ​ក្នុង​ត​ម្លៃ […]

  • ប្រ​ជា​ក​សិ​ក​រ​ដាំ​មៀ​ន​ក្នុ​ង​ខេ​ត្ត​ប៉ៃ​លិ​ន កំ​ពុ​ង​មា​ន​កា​រ​ព្រួ​យ​បា​រ​ម្ម​ណ៍​ចំ​ពោះ​​​ត​ម្លៃ​ផ្លែ​មៀ​ន​ធ្លា​ក់​​ចុះ​​ខ្លាំ​ង​ក្នុង​ឆ្នាំ ២០១៦​នេះ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:ក្នុងស្រុក