​ស្ត្រី​ញ៉ាំ​ដំឡូងបារាំង​ក្នុងពេល​មាន​ផ្ទៃពោះ​ប្រឈម​នឹង​ទឹកនោម​ផ្អែម​កាន់តែខ្លាំង​

​ស្ត្រី​ញ៉ាំ​ដំឡូងបារាំង​ក្នុងពេល​មាន​ផ្ទៃពោះ​ប្រឈម​នឹង​ទឹកនោម​ផ្អែម​កាន់តែខ្លាំង​

​តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​ដំឡូងបារាំង​ជា​ទៀងទាត់​ទំនងជា​អាច​នឹង​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន​នៅពេល​ពួកគេ​មាន​ផ្ទៃពោះ​។ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា ចូរ​ញ៉ាំ​ដំឡូងបារាំង​ជាមួយ​បន្លែ​ផ្សេងៗ​ទៀត​ដូចជា សណ្តែក ផ្លែ​សារី និង​អាហារ​ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ផ្សេង​វិញ​ដើម្បី​បន្ថយ​ការប្រឈមមុខ​។ ទោះបីជា​ញ៉ាំ​ដំឡូងបារាំង​ម្តង​ក្នុង​មួយ​សប្តាហ៍​មុនពេល​មាន​ផ្ទៃពោះ​ក៏ដោយ ក៏​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម ២០​ភាគរយ​ដែរ នេះ​បើ​យើង​ធ្វើ​ការប្រៀបធៀប​នឹង​ស្ត្រី​ដែល​ញ៉ាំ​ដំឡូង​ក្នុង​ចំនួន​តិច​ជាង​នេះ​។ អ្នក​ដែល​ញ៉ាំ​ដំឡូងបារាំង​ច្រើនជាង ៥​ដង​ក្នុង​មួយ​សប្តាហ៍​គឺ​ប្រឈម​នឹង​ជំងឺ​នេះ ៥០​ភាគរយ​ឯណោះ​។ អ្នកជំនាញ​និយាយថា ទោះបីជា​ដំឡូងបារាំង​សម្បូរ​វីតាមីន C ប៉ូ​តា​ស្យូម អាហារ​សរសៃ និង​សារធាតុ Phtochemicals ក៏ដោយ ក៏​វា​មិន​ដូច​បន្លែ​ផ្សេង​ទៀត​ដែល​អាច​មាន​ឥទ្ធព​ល​រំលាយ​គ្លុយកូ​សដែរ ព្រោះ​វា​មាន​ចំនួន​នៃ​ការ​បឺត​ស្រូប​ជាតិ​អាមីដុង​ខ្លាំង​។

​នៅ​ពេល​ស្ត្រី​ញ៉ាំ​ដំឡូងបារាំង​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​ជាមួយនឹង​បន្លែ​ផ្សេងៗ​ទៀត ពួកគេ​អាច​បន្ថយ​ការប្រឈមមុខ​ពី ៩ ទៅ​១២​ភាគរយ​ដែរ​។ អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​ដំឡូងបារាំង​ច្រើន​មុនពេល​មាន​ផ្ទៃពោះ​គឺ​មាន​ជាប់ទាក់ទង​នឹង​ការ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម នេះ​ដោយសារ​តែ​របប​អាហារ​បែបនេះ​ធ្វើឱ្យ​អាំង​ស៊ុយ​លីន​ស៊ាំ និង​អាច​កើត​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​បាន​។​

អ្នកស្រាវជ្រាវ​ម្នាក់ទៀត​ឈ្មោះថា Emily Burns បាន​ដាក់​បម្រាម​ថា “​ការសិក្សា​មួយ​នេះ​មិន​ទាន់​មាន​អំណះអំណាង​ថា ការ​ញ៉ាំ​ដំឡូងបារាំង​មុនពេល​មាន​ផ្ទៃពោះ​នឹង​ធ្វើឱ្យ​ស្ត្រី​ប្រឈម​កាន់តែខ្លាំង​នឹង​ការកើតមាន​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​ឡើយ ប៉ុន្តែ​វា​គ្រាន់តែ​បង្ហាញ​នូវ​ទំនាក់ទំនង​សំខាន់​មួយ​រវាង​រឿង​ពីរ​នេះ​តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ លទ្ធផល​ទាំងនេះ​ត្រូវតែ​មាន​ការស្រាវជ្រាវ​បន្ថែមទៀត​។ អ្វី​ដែល​យើង​ដឹង​ច្បាស់​នោះ​គឺថា ស្ត្រី​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​តាមរយៈ​ការគ្រប់គ្រង​ទម្ងន់​របស់​ពួកគេ​តាមរយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព របប​អាហារ​មាន​តុល្យភាព និង​រក្សា​ភាព​សកម្ម​” ៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។