លោក ស ខេង សុំ​ការ​អធ្យាស្រ័យ​ពី​សាធារណជន​ចំពោះ​ការរៀបចំ​មង្គល​ការកូន​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានចេញ​លិខិត​ថ្លែងអំណរគុណ​មួយ ដោយ​សូម​អភ័យទោស​សាធារណជន ប្រសិនបើ​ការរៀបចំ​មង្គល​ការកូន​របស់លោក កាលពី​សប្តាហ៍​មុន ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​នៅ​ម្តុំ​ផ្លូវ​នរោត្តម​។​