ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

Doliprane TVC

​កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៦ ខាង​មន្ទីរពេទ្យ​បានចេញ​លិខិត​ប្រកាស​ជា​ផ្លូវការ​ថា លោក ប៉រ ត្រី​សៈ​ឌី (Por Tridsadee) បានទទួល​មរណៈភាព​នៅវេលា​ម៉ោង ១១ និង ៥០ នាទី ថ្ងៃត្រង់ ហើយ​នៅ​ម៉ោង ២ និង ៣០ នាទី សាកសព​របស់លោក ប៉រ ត្រូវបាន​ប​ញ្ចូ​ន​មក​សាល​តម្កល់​សាកសព​ដែល​ដឹក​ដោយ​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​។​

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

​ស្ថានភាព​ដឹក​សព​របស់លោក ប៉រ គឺ​ពោរពេញ​ទៅដោយ​ភាព​សោកសៅ មិន​ថា​ទាំង​សាច់ញាតិ​ជិត​ឆ្ងាយ សូម្បីតែ​មិត្ត​អ្នកគាំទ្រ​ក៏​សុខ​តែ​នាំគ្នា​សម្រក់​ទឹកភ្នែក​ស្តាយស្រណោះ​ចំពោះ​ការចាកចេញ​របស់លោក ប៉រ​។ ទន្ទឹមនឹង​ថ្ងៃ​ប្រកាស​ការស្លាប់​របស់លោក ប៉រ ខាង​មន្ទីរពេទ្យ​នៅ​មិនទាន់​អនុញ្ញាតឱ្យ​ក្រុមគ្រួសារ​យក​សព​ចេញ​នោះទេ ព្រោះ​ត្រូវធ្វើ​កោសល្យវិច័យ ហើយ​ថ្ងៃទី ១៩ ខែមករា ម៉ោង ៨ ព្រឹក ទើប​អនុញ្ញាតឱ្យ​គ្រួសារ​ធ្វើ​ពិធី​លា​សព និង យក​សព​ចេញពី​សាល​កម្ក​ល់​សព ហើយ ម៉ោង ៩ នឹងមាន​ការដឹក​សព​ទៅធ្វើ​បុណ្យ​នៅ​វត្ត ក្នុង​ខេត្ត​បុរី​រ៉ា (Buriram)​។​

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

​សម្រាប់​ស្ថានភាព​របស់​អ្នកនាង បូ ដែលជា​ភរិយា​របស់លោក ប៉រ បាន​អង្គុយ​ឱប​កូនស្រី​ដែល​មិនទាន់​ដឹងក្តី សម្រក់​ទឹក​មិន​ឈប់ ព្រោះ​ពី​ពេលនេះ​តទៅ នាង​គ្មាន​សល់​ឱកាស​សូម្បីតែ​មើលថែ ដែល​កន្លងមក ទោះជា​លោក ប៉រ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជាច្រើន​ខែ​ដែល​ត្រូវ​ចំណាយ​ទាំង​ទឹកចិត្ត​អត់ធ្មត់ និង ថវិការ​អស់​ជាច្រើន​ក្តី តែ​ឱ្យតែ​ឃើញ​លោក ប៉រ បើកភ្នែក​ផ្តល់​សញ្ញា​ឆ្លើយតប​ពេល​សួរនាំ គឺ​ភរិយា​រូបនេះ​រំភើប និង សប្បាយចិត្ត​គ្មានអ្វី​ថ្លែង​។​

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

​រីឯ​កូនស្រី​របស់លោក ប៉រ ទោះជា​នាង​នៅ​មិនទាន់​ដឹងក្តី​គ្រប់គ្រាន់ តែ​ទឹកមុខ​របស់​ក្មេង​តូច​ម្នាក់នេះ ក៏​ក្រៀមក្រំ​យ៉ាងខ្លាំង​ក្នុង​ថ្ងៃ​ដែល​ឪពុក​បាន​ចាក​ចេញពី​លោក ដោយ​អង្គុយ​ស្រងូតស្រងាត់​សោកសៅ​នៅក្រៅ​បន្ទប់ ទំហំ​តែ​ប្រពន្ធ​លោក ប៉រ រត់​មក​ឱប​កូនស្រី​។​ គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​លោក ប៉រ ធ្លាក់ខ្លួន​ឈឺ​ជំងឺគ្រុនឈាម​កម្រិតធ្ងន់ និង បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ា​ម៉ា​ធី​បូ​ឌី នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលា​ម៉ោង ៤ ល្ងាច គឺ​លោក​បាន​ព្យាយាម​តស៊ូ​ជាមួយ​ក្រុមគ្រួសារ និង គ្រូពេទ្យ ។

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

ស្ថានភាព​ទុក្ខសោក​នៅ​មន្ទីរពេទ្យ ពីក្រោយ​ការចាកចេញ​របស់លោក ប៉រ ត្រី​សៈ​ឌី​

ប៉ុន្តែ នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលា​ម៉ោង ៧ ល្ងាច និង ១៥ នាទី​អ្នកគ្រប់គ្រង​របស់លោក ប៉រ ត្រី​សៈ​ឌី បាន​ចេញមក​ប្រកាស​ជា​សាធារណៈ​ថា លោក ប៉រ បាន​កាត់​ជើង​ខាងឆ្វេង​ចោល ដោយសារ​លោក ប៉រ មាន​អាកា​រសុក (Shock) ជាច្រើនលើក​ដែល​កើតចេញពី​ការឆ្លង​មេរោគ ដូចនេះ​សម្ពាធ​ឈាម​ធ្លាក់ចុះ​ខ្លាំង​ធ្វើឱ្យ​កា​រប​ញ្ចូ​ន​ឈាម​ទៅ​ចិញ្ចឹម​អវៈយវៈ​ឆ្ងាយៗ​មានការ​ខ្វះខាត​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ លោក ប៉រ ត្រូវ​បន្ត​ការវះកាត់​ម្តងទៀត ដោយ​លើក​នោះ​គឺ​ត្រូវ​កាត់​សួត​ខាងឆ្វេង​ចេញ​មួយទៀត ព្រោះ​មានការ​ហូរឈាម​ក្នុង​ស្រោម​សួត និង បង្ក​ជា​អាប់​សែ​រហូត​ដាច់​ធ្លាយ​ស្រោម​សួត​ជាច្រើន​កន្លែង​ដែល​មិនអាច​រក្សាបាន​។ ទោះជា​មាន​លោក ប៉រ ព្រម​ទទួល​ការវះកាត់​ជាច្រើនលើក និង យល់ព្រម​កាត់​អវយវៈ និង សរីរាង្គ​ក៏ដោយ តែ​ជីវិត​របស់លោក​ក៏​នៅតែ​បញ្ចប់​ក្នុង​វ័យ ៣៧ ឆ្នាំ​៕ ខេ​រី​
(​ប្រភព​៖ ខោ​ស៊ុ​ក​)