​ផល សោភ័ណ្ឌ បង្ហាញ​មហិច្ឆតា​មុន​ចេញ​ទៅ​វ៉ៃ​នៅ​ចិន​ចុង​ខែ​នេះ

​ផល សោភ័ណ្ឌ បង្ហាញ​មហិច្ឆតា​មុន​ចេញ​ទៅ​វ៉ៃ​នៅ​ចិន​ចុង​ខែ​នេះ

​​អ្នក​លេង​គុន​ខ្មែរ​​ ផល សោភ័ណ្ឌ ថា​ចង់​វ៉ៃ​យក​ពាន​រង្វាន់លើក​មុខ​មាត់​​​ប្រទេស​ជាតិ​​​​ ដែល​​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន ចុង​ខែ​មករា​ ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ។

 

​ផល សោភ័ណ្ឌ បង្ហាញ​មហិច្ឆតា​មុន​ចេញ​ទៅ​វ៉ៃ​នៅ​ចិន​ចុង​ខែ​នេះកីឡាករ ផល សោភ័ណ្ឌ

 

​​អ្នក​ប្រដាល់​​លេចធ្លោ​ក្នុង​ក្លឹប​តាឡី​ដំរី​មានរិទ្ធិ​​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​ប្រកួត​នេះ​​​មិន​តម្រូវ​ឲ្យ​ប្រើ​កែងឡើយ ​ចូល​ចាប់​វ៉ៃ​បាន​មួយ​ជង្គង់​​អាជ្ញាកណ្ដាល​ ​នឹង​បំបែក​ភ្លាម​ ហើយ​​ប្រកួត​តែ៣​ទឹក​ប៉ុណ្ណោះ។ គូ​ប្រកួត​​ដែល​ត្រូវ​ប៉ះ និង​​ឈ្មោះ​កម្ម​វិធី​ក៏​មិន​ទាន់​ដឹង​ដូច​គ្នា។

 

ជើង​ខ្លាំង​​​ប្រភេទ​​ទម្ងន់​​៦៣​​គីឡូក្រាម​រូប​នេះ​​​បន្ត​ថា ​ចង់​វ៉ៃ​ឲ្យ​ឈ្នះ​ដៃ​គូ​គ្រប់​ប្រកួត​ ​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​​ ដែល​មាន​ប្រាក់​រង្វាន់​​ខ្ទង់​ពាន់​ដុល្លារ​អាមេរិក ស្រប​ពេល​នឹង​ប៉ះ​ដៃ​គូ​ប្រភេទ​ទម្ងន់​ ៦៥​គីឡូ​ក្រាម​ម្ចាស់​ផ្ទះ​ចិន ។ ទោះ​បី​ជា​យ៉ាង​ណា​​មាន​ពេល​វេលា​ត្រៀម​​ខ្លួន​បាន​យូរ​ ហើយ​ក៏​មាន​ជំនឿ​ចិត្ត​ថា​ នឹង​អាច​ធ្វើ​បាន​ល្អ​យក​ជ័យ​ជម្នះ​ជួន​ជាតិ​បាន។

 

​ផល សោភ័ណ្ឌ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី២៦ ខែ​មករា ​ឆ្នាំ​២០១៦ ដើម្បី​​ថ្លឹង​ទម្ងន់​ត្រៀម​ខ្លួន​ប្រកួត។ ​អ្នក​​លេង​គុន​ខ្មែរ​ នឹង​ទទួល​បាន​ឱកាស​​ចេញ​ទៅ​ប្រកួត​កម្ម​វិធី​នេះ​ម្ដង​​ទៀត​ក្នុង​​ជុំ​ទី២ ​ខែ​មីនា ប្រសិន​បើ​​រូប​គេ​ឈ្នះ​ប្រចាំ​ខែ​មករា​​នេះ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​