មាត់ទន្លេ ផ្សារក្រោម ផ្ទុកគំនរ សំរាម ជាង១សប្តាហ៍ គ្មានអ្នកដឹកចេញ ទុកបង្អួត ភ្ញៀវទេសចរណ៍

កំពង់ឆ្នាំង៖ នៅតំបន់ទេសចរណ៍ មាត់ទន្លេផ្សារក្រោមក្នុង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ត្រូវបានគេមើលឃើញមាន គំនរសំរាមរាប់សិបការ៉ុង ទុកចោលជាងមួយសប្តាហ៍ហើយ  គ្មានអ្នកដឹកយកទៅចោល  ត្រូវបានប្រជាពលរដ្ឋគេរិះគន់ថា គេទុកស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

មេការគ្រប់គ្រង កំពង់ផែកាណូតទេសចរណ៍ ផ្សារក្រោម បានអោយដឹងនៅល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះថា សំរាមទាំងនេះគឺ ពួកលោកបានប្រមូល តាមមាត់ច្រាំងទន្លេ ជុំវិញទីតាំងកំពង់ផែទេសចរណ៍ ដែលលោកទទួលខុសត្រូវ   ដើម្បីយកទៅចោល។ ប៉ុន្តែសំរាមប្រមូលមិនទាន់អស់ពីច្រាំងទន្លេ ទើបលោកគរទុក នៅទីនោះម្តុំសិន ហើយនឹងជួលរថយន្តគេ ដឹកយកទៅចោល ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ប្រជាពលរដ្ឋលក់ដូរ នំចំណីនៅតាមមាត់ទន្លេសួនច្បារ ផ្សារក្រោម ក្បែរគំនរសំរាមនេះ បាននិយាយអោយដឹងថា  កាលពីថ្ងៃមុន ពួកគាត់បានឃើញ  មេការទទួលខុសត្រូវ កំពង់ផែកាណូតទេសចរណ៍នេះ ជួលឡានដឹកសំរាមរបស់ អនាម័យក្រុងកំពង់ឆ្នាំង មកដឹកយកទៅចោលម្តងហើយ  តែនិយាយថ្លៃគ្នា មិនត្រូវទបគេទុកសំរាមទាំងនោះនៅចោលទី នេះជាងមួយអាទិត្យហើយ មិនព្រមដឹកយកទៅចោលនៅទីណាឡើយ។

ប្រជាពលរដ្ឋស្នើសុំ លោកអភិបាលក្រុង  និងលោកអភិបាល ខេត្តកំពង់ឆ្នាំង  ជួយដាក់វិធានការណ៍ អោយអ្នកទទួលខុសត្រូវកំពង់ផែ ទេសចរណ៍ផ្សារក្រោម ឆាប់ដឹកចេញ កុំទុកអោយនៅ ស្វាគមន៍ភ្ញៀវទេសចរណ៍ រាប់អាទិត្យបែបនេះ៕

មាត់ទន្លេ ផ្សារក្រោម ផ្ទុកគំនរ សំរាម ជាង១សប្តាហ៍ គ្មានអ្នកដឹកចេញ ទុកបង្អួត ភ្ញៀវទេសចរណ៍

មាត់ទន្លេ ផ្សារក្រោម ផ្ទុកគំនរ សំរាម ជាង១សប្តាហ៍ គ្មានអ្នកដឹកចេញ ទុកបង្អួត ភ្ញៀវទេសចរណ៍