ផ្ទះមួយខ្នង ត្រូវភ្លើងឆេះម៉ត់ សង្ស័យលួចដុត ខណ:ដែល ម្ចាស់រវល់ ទៅក្រចេះ

ស្វាយរៀង៖ ផ្ទះមួយខ្នងមាន ទំហំ៥គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសីជញ្ជំងស្លឹកត្នោត ត្រូវបានអគ្គិភ័យ ឆាបឆេះអស់គ្មានសល់ សង្ស័យមានគេលួចដុត ខណ:ដែលម្ចាស់ផ្ទះ ជាប់រវល់ទៅលេងបងប្អូន នៅឯខេត្តក្រចេះ កាលពីវេលាម៉ោង ១និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ស្ថិតនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមមន្ត្រី កងរាជអាវុធហត្ថ ស្រុករមាសហែក បានអោយដឹងថា ផ្ទះដែលសង្ស័យថា មានមនុស្សលួចដុតនេះ ម្ចាស់ឈ្មោះស្រី ចក់ ភេទប្រុស អា យុ៤៨ឆ្នាំមាន មុខរបរ បើករត្រាក់ទ័រ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា សម្ភារៈដែលខូចខាតរួមមានខ្សែកទម្ងន់ ០១ជី ប្រាក់ដុល្លា ២៥០$ផ្ទាំងសូឡា អាគុយ ចំនួន ០១ គ្រឿងគ្រែប្រអប់ចំនួន ០១ និង ពួក ០១ ផ្ទាំង និងសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ និង ចានឆ្នាំង មួយចំនួនធំ ផងដែរ។

យោងតាមម្ចាស់ផ្ទះ ឈ្មោះ ស្រី  ចក់ បានអោយដឹងថា រូបគាត់បានទៅលេង ស្រុកបងប្អូន នៅឯខេត្តក្រចេះ រីឯប្រពន្ធឈ្មោះ ហ៊ិន ស្រីណា អាយុ៣៤ឆ្នាំ មិននៅផ្ទះដែរ ដោយទៅលេងផ្ទះម្ដាយធម៌ នៅឃុំកំពង់ត្រាច ស្រុករមាសហែក។

ស្រាប់តែវេលា ម៉ោងប្រមាណ២យប់ ក៏មានអ្នកទូរសព្ទ័ពី ខេត្តស្វាយរៀងថា ផ្ទះគាត់ត្រូវភ្លើងឆេះ ហើយដោយមានបងប្អូន និងអ្នកភូមិនាំគ្នាជួយពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ព្រោះភ្លើងឆេះខ្លាំងណាស់ បានត្រឹមតែឈរមើលប៉ុណ្ណោះ។

ប្រភពបន្តថា ក្រោយពីទទួលដំណឹងភ្លាម ប្រពន្ធរបស់គាត់ ក៏ប្រញាប់ប្រញាល់ មកផ្ទះវិញនិងកកាយ រុករកឃើញខ្សែក ចំនួន០២ខ្សែ មានទម្ងន់ ប្រាំបួនជីកន្លះផងដែរ។

រហូតមកដល់ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើកំណត់ហេតុ ព្រមទាំងស្រាវជ្រាវ រកមូលហេតុ អោយពិតប្រាកដថា មានមនុស្សលួចដុត ឬក៏ផ្ទុះសេខ្សែភ្លើង។

ទោះបីជាយ៉ាងណាក៏ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ បន្តទៀតថា តើការឆេះនេះបណ្តាល មកពីអ្វីពិតប្រាកដ៕

ផ្ទះមួយខ្នង ត្រូវភ្លើងឆេះម៉ត់ សង្ស័យលួចដុត ខណ:ដែល ម្ចាស់រវល់ ទៅក្រចេះ

ផ្ទះមួយខ្នង ត្រូវភ្លើងឆេះម៉ត់ សង្ស័យលួចដុត ខណ:ដែល ម្ចាស់រវល់ ទៅក្រចេះ

ផ្ទះមួយខ្នង ត្រូវភ្លើងឆេះម៉ត់ សង្ស័យលួចដុត ខណ:ដែល ម្ចាស់រវល់ ទៅក្រចេះ