ឈើហ៊ុបមូលខុសច្បាប់ រាប់រយកំណាត់ ក្នុងដែនជំរក សត្វព្រៃភ្នំណាំលៀរ សង្ស័យឈើមន្រ្តី យោធាស្រុក ពេជ្រាដា

មណ្ឌលគិរីៈ ឈើហ៊ុបមូល និងឈើឡាំង ជាបួនជ្រុង ប្រភេទឈើលេខមួយ មានចំនួនរាប់រយកំណាត់ ដែល គេកាប់ អា រំលំ ក្នុងដែនជំរក សត្វព្រៃភ្នំណាំលៀរ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅពេលថ្មីៗនេះ ជំនាញ រដ្ឋបាលព្រៃ ឈើមណ្ឌលគិរីសហការ ជាមួយសមត្ថកិចំរុះ ស្រាវជ្រាវ រកឃើញឈើខុស ច្បាប់ប្រមាណជា ៤០០កំណាត់ ត្រូវរឹបអូស ។

មន្រ្តីសហគមន៍ការពារ ព្រៃឈើនៅឃុំប៊ូស្រាឱ្យដឹងថា ឈើខុសច្បាប់ដ៍ច្រើន សន្ធឹកសន្ធាប់ខាងលើនេះ គឺជាឈើ របស់លោក សារិន គឹមអាត មេបញ្ជាការយោធា ស្រុកពេជ្រាដា ក្រោមការឃុបឃិតជាមួយលោករ័ត្ន សុវណ្ណ នាយកដែនជំរកសត្វព្រៃភ្នំណាំលៀរនិងលោកឌឹម ប៊ុនធឿននាយករងដែននេះផងដែរទើបបានជាមេយោធារូបនេះកាប់បំផ្លាញព្រៃឈើហាមឃាត់របស់រដ្ឋបានយ៉ាងរលូនបែបនេះ ។

ប្រជាសហគមន៍នៅក្នុងតំបន់នេះបានបន្តទៀតថា ស្របពេលដែលមានបទបញ្ជាដ៍ក្តៅគគុក របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់បទល្មើសព្រៃឈើ ហើយពួកគាត់មាន ចម្ងល់ថា ចុះបើព្រៃឈើហាមឃាត់ក្នុងដែនជំរក មានការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យបែបនេះ ក្នុងនោះ មានការ បណ្តែតបណ្តោយពីលោករ័ត្ន សុវណ្ណនាយកដែន លោកឌឹម ប៊ុនធឿន នាយករងដែន ព្រមទាំង លោកឈិត សុផលប្រធានមន្ទីរបរិស្ថានខេត្ត មានតួនាទីជាអ្នកគ្រប់គ្រងផ្ទាល់ផងនោះបណ្តោយឱ្យលោក សារិន គឹមអាត មេយោធាស្រុកពេជ្រាដាដាក់ពង្រាយមនុស្សឱ្យចូលកាប់ អារ រំលំឈើដឹកជញ្ជូនឆ្លងដែន យកទៅលក់នៅ ប្រទេសវៀតណាម ដោយខុសច្បាប់គគ្រឹកគគ្រេងពុំមានការរំខាននោះឡើយ ពួកគាត់បានលើកឡើងជាសំណួរថា តើមន្រ្តីអនុវត្តច្បាប់ ទូទាំងខេត្តនេះបន្ទាប់ ពីស្រាវជ្រាវរកឃើញថាអ្នកជាប់ពាក់ព័ន្ធពិតប្រាកដក្នុងរឿងបទល្មើសខាងលើហើយនោះ តើមន្រ្តីអនុវត្តច្បាប់នៅខេត្ត នេះមានសមត្ថភាព ចាត់វិធានការដល់អ្នកជាប់ពាក់ព័ន្ធពិតប្រាកដដែរឬទេ?។សហគមន៍ការពារព្រៃឈើបានធ្វើការសំណូមពរដល់លោក ឃិន ម៉េងស្រេង មេយោធាខេត្តឱ្យជួយស្រាវជ្រាវពិនិត្យមើលកូនចៅរបស់លោកផង ។

 លោក សារិន គឹមអាត មេយោធាស្រុកពេជ្រាដា រងការចោទប្រកាន់ខាងលើនេះ នៅពេលដែលអ្នកឆ្លើយឆ្លងព័ត៌មានយើងសុំការ បំភ្លឺ ជុំវិញករណីនេះ លោកបានប្រាប់ថា កំពុងជាប់រវល់ប្រជុំ ។ លោក ឃិន ម៉េងស្រេង មេយោធាខេត្តនៅព្រឹកថ្ងៃទី១៩ខែមករានេះ លោកបាន បញ្ជាក់ឈើនោះលោកបានចាប់និងធ្វើការ ប្រមូលប្រគល់ ឱ្យជំនាញអស់ហើយ ។ លោក វង់ សុកសិរី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ក្រុមការងារ របស់មន្រ្តីជំនាញរបស់លោកកំពុងបន្តចុះស្រាវជ្រាវ រកបទល្មើសដើម្បីធ្វើការរឹបអូសវត្ថុតាង និងចាត់ការ តាមផ្លូវច្បាប់ ។ លោក នាយខ័ណ្ឌបានបន្តទៀតថា ជាក់ស្តែងយុទ្ធនាការចុះបង្រ្កាបបទល្មើសព្រៃឈើ តាម បន្ទាត់ព្រំដែនក្នុងស្រុកពេជ្រាដា និងស្រុកកែវសីមា រកឃើញ ខុសច្បាប់ បានចំនួន៦០០កំណាត់ ជំនាញកំពុង ធ្វើការប្រមូលមករក្សាទុក និងកំពុងបន្តធ្វើការស្រាវជ្រាវ រកបទល្មើសទីតាំងផ្សេងៗទៀត ។

លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានថា លោកកំពុងជាប់រវល់ ប្រជុំនៅភ្នំពេញ តែលោកបានចាត់ចែងឱ្យមន្រ្តីរដ្ឋបាលព្រៃឈើខេត្ត ចាត់ការលើរឿងនេះហើយ ៕