ប៉ូលិស​​ឥណ្ឌូណេស៊ី៖ ​ ISIS អាចមក​វាយ​ប្រហារ​​សាជា​ថ្មី​ ជាទ្រង់ទ្រាយ​ធំ​ជាងមុន

ប៉ូលិស​​ឥណ្ឌូណេស៊ី៖ ​ ISIS អាចមក​វាយ​ប្រហារ​​សាជា​ថ្មី​ ជាទ្រង់ទ្រាយ​ធំ​ជាងមុន

ប្រទេស​ឥណ្ឌូណេស៊ី​​ កំពុង​ត្រៀម​​កម្លាំង​​​​​​ទប់​ទល់​​​ចំពោះ​ការ​ត្រឡប់​មក​វិញ​​នៃ​ភេរវជន​​​ជ្រុល​និយម ISIS ពី​​​មជ្ឈិម​ប្រទេស ដែល​អាច​​​មក​វាយ​ប្រហារ​​ជា​ថ្មី។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​ មេ​បញ្ជាការ​​ប៉ូលិស​ឥណ្ឌូណេស៊ី​​​ កាល​ពី​​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ។

 

ប៉ូលិស​​ឥណ្ឌូណេស៊ី៖ ​ ISIS អាចមក​វាយ​ប្រហារ​​សាជា​ថ្មី​ ជាទ្រង់ទ្រាយ​ធំ​ជាងមុន
 

តាម​ការ​ចុះ​ផ្សាយ​របស់ Jakarta Globe ការ​វាយ​ប្រហារ​នៅ​​កណ្ដាល​រដ្ឋធានី​ឥណ្ឌូណេស៊ី ជា​គម្រោង​ការ​​​មួយ​ “ផែន​ការ​ B” ធ្វើ​ឡើង​ដោយ​ក្រុម​ទាហាន ISIS ក្រោយ​​ពី​ប្រតិបត្តិការ​​ប៉ូលិស បាន​​បង្អាក់​​​គម្រោង​ការ​​វាយ​ប្រហារ​ នា​អំឡុង​ពេល​ថ្ងៃ​គ្រិស្តស្មាស និង​ថ្ងៃ​បុណ្យ​ចូល​​ឆ្នាំ​សកល។

 

លោក​មេ​បញ្ជាការ​ប៉ូលិស​​ឥណ្ឌូណេស៊ី​ Badrodin Haiti បាន​​និយាយ​ទៅ​ Reuters ថា៖ ” ខ្ញុំ​ជឿ​ថា ការ​វាយ​ប្រហារ​នោះ​​​គឺ​ផែន​ការ​ B។ ក្រោយ​ផែន​ការ​មិន​បាន​សម្រេច​​ ​ពួក​គេ​ក៏​​បាន​​​វាយ​ប្រហារ​លើ​ផ្លូវ Thamrin ជា​​កន្លែង​មាន​មនុស្ស​​ធ្វើ​ដំណើរ​ច្រើន។ ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​​ជាង​មុន​ អាច​កើត​មាន​ ប្រសិន​​បើ​ពួក​គេ​​ត្រលប់​មក​វិញ”។

 

ប៉ូលិស​​ឥណ្ឌូណេស៊ី៖ ​ ISIS អាចមក​វាយ​ប្រហារ​​សាជា​ថ្មី​ ជាទ្រង់ទ្រាយ​ធំ​ជាងមុន
 

អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ឲ្យ​ដឹង​ថា មាន​ប្រជាជន​ឥណ្ឌូណេស៊ី​ ៥០០​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ មជ្ឈិមបូព៌ា​ ដើម្បី​ចូល​រួម​​ជា​មួយ​ក្រុម​ ISIS ។ អ្នក​ចូល​រួម​ចំនួន​១០០​នាក់ ត្រូវ​​គេ​ជឿ​ថា​បាន​ត្រលប់​មក​​ឥណ្ឌូណេស៊ី​វិញ​ហើយ។

 

ទោះ​យ៉ាង​ណា​ក្ដី លោក​មេ​បញ្ជាការ Badrodin ​បាន​បន្ត​ទៀត​ថា ប៉ូលិស​នឹង​​បន្ត​ខំ​ប្រឹង​ប្រែង​​ទ្វេ​ជា​ពីរ​ ដើម្បី​តាម​ដាន​រក​មើល​បណ្ដាញ ISIS ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​កើត​មាន​ការ​វាយ​ប្រហារ​ចុង​ក្រោយ​នោះ។ ​

 

គួរ​បញ្ជាក់​ផង​ដែរ ថា​​ការ​បំផ្ទុះ​គ្រាប់​បែក​ដៃ​ ​និង​បាញ់​ប្រហារ​កាំភ្លើង​​​នៅ Thamrin Road ​រដ្ឋធានី ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ព្រហស្បតិ៍​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​មនុស្ស​ ៨​នាក់​ស្លាប់ មាន​៤ នាក់​ជា​​មន្ត្រី​ប៉ូលិស​ និង​២០​នាក់​បាន​​រង​របួស ៕

 

ចុចអាន៖ Update: បំ​ផ្ទុះ​គ្រាប់​បែក ​និង​អាវុធច្រើន​គ្រាប់​​​ក្បែរ​អគារ UN ​នៅ​ទីក្រុង​ហ្សាកាតា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ jakartaglobe​​​​​​​​​, channelnewsasia