​ហេតុផល​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​

​ហេតុផល​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​

​រាងកាយ​ត្រូវការ​ជាតិ​តឹក​ដូច​ឡាន​ត្រូវការ​ប្រេង និង​សាំង​អញ្ចឹង​ដែរ​។ រាល់​កោសិកា និង​សិរី​រាង្គ​ទាំងអស់​របស់​រាងកាយ​អាស្រ័យ​ទៅលើ​ទឹក​នេះ​ឯង​ទើប​ធ្វើការ​មាន​ប្រសិទ្ធភាព​។


ការ​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​
ទឹក​គឺជា​ជីវជាតិ​មួយ​ដ៏​សំខាន់​បំផុត​របស់​រាង​កាយ​មនុស្ស​យើង​។ រាងកាយ​មនុស្ស​ពេញវ័យ​ផ្សំ​ឡើង​ដោយ​ជាតិ​ទឹក​ពី ៦០ ទៅ​៧៥​ភាគរយ​។ ទឹក​ជួយ​ថែរក្សា​សីតុណ្ហភាព​រាងកាយ ការពារ​សរីរាង្គ​សំខាន់ៗ ជំនួយ​ដល់​ការរំលាយ​អាហារ ដឹកជញ្ជូន​អុកស៊ីសែន និង​ជីវជាតិ ព្រមទាំង​បញ្ចេញ​ចោល​កាកសំណល់ និង​ជាតិពុល​ពី​ក្នុង​ខ្លួន​។ ការ​ដែល​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​មិន​គ្រប់គ្រាន់ វា​នឹង​ធ្វើឱ្យ​អស់កម្លាំង ទល់​លាមក និង​ជំងឺ​ផ្សេងៗ​ទៀត​។

តើ​អ្នក​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​ហើយ​ឬ​នៅ​?
ជា​មធ្យម​មនុស្ស​យើង​ត្រូវកា​រញ៉ាំ​ទឹក​ពី ៨ ទៅ​១០​កែវជា​រៀងរាល់ថ្ងៃ​។ បើសិន​ជា​អ្នក​ហាត់ប្រាណ​ទៀងទាត់​វិញ ការថែរក្សា​កម្រិត​ជាតិ​ទឹក​ក្នុង​ខ្លួន​គឺជា​រឿង​សំខាន់​ណាស់​។ ចូរ​ញ៉ាំ​ទឹក​មុនពេល អំឡុងពេល និង​ក្រោយពេល​ហាត់ប្រាណ​ទៅ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ហេតុផល​ដែល​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/01/19  Category:ជំងឺទូទៅ
Tags: