កែវ វាសនា ចាំ​អ៊ុត​​​​មើលបទ​បន្ទាប់​ទៀត

កែវ វាសនា ចាំ​អ៊ុត​​​​មើលបទ​បន្ទាប់​ទៀត

អាល់ប៊ុម​ដំបូង​របស់​លោក កែវ វាសនា នៅ​ក្នុង​ផលិតកម្ម​ថោន​ចេញ​ហើយ។ ទោះ​​​​មិន​ទាន់​មាន​បទ​មួយ​ណា​លេច​ធ្លោ​នៅឡើយ​​ក៏​ពិត​មែន ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ​​​ថ្លែង​ថា លោក​នៅ​សង្ឃឹម​​អាល់ប៊ុមបន្ទាប់​ទៀត។

 

កែវ វាសនា ចាំ​អ៊ុត​​​​មើលបទ​បន្ទាប់​ទៀត

 

“រឿង​ផ្ទុះ​មិន​ផ្ទុះ​ខ្ញុំ​អត់​ហ៊ាន​ថា​ទេ ទុក​ឲ្យ​ទស្សនិកជន​​ជា​អ្នក​វិនិច្ឆ័យ​ចុះ ព្រោះ​ពេល​ខ្លី​ពេក  តែ​ឆាប់​ៗនេះ ​ខ្ញុំ​ត្រៀម​ចេញ​បទ​ថ្មី​ទៀត​ហើយ” ។ កែវ វាសនា​ និយាយ​​​ពេល​ថ្មីៗ​នេះ។ តារា​ចម្រៀង​រូប​នេះ​ ​មិន​បាន​ប្រាប់​ពី​ចំនួន​បទ​ចម្រៀង​ដែល​គ្រោង​ចេញ​ឡើយ ប៉ុន្តែ​លោក​​បាន​បង្ហើប​ថា អាច​​ចេញ​នៅ​ចុង​​ខែមករា ឬ ដើម​ខែ កុម្ភៈ​ខាង​មុខ​នេះ។

 

អតីត​តារា​ចម្រៀង​​​​​​ផលិតកម្ម​សាន់ដេរ​​​រូប​នេះ​បន្ត​ថា ​​កន្លង​មក​លោក​បាន​ចេញ​​​ចម្រៀង​​​​​​​មនោសញ្ចេតនា​ចំនួន៥បទហើយ​សម្រាប់​​ទ្រនំ​ថ្មី​ ក្នុង​នោះ​ក៏​មាន​បទ​ Original Song ខ្លះ​ដែរ។ ទោះបី​ជា​បទ​ចម្រៀង​​នៅ​អាល់ប៊ុម​​បន្ទាប់ មិន​ទាន់​លេចចេញ​ជា​រូបរាង​បែប​ណា​ក្ដី លោក កែវ វាសនា រំពឹង​ថា  អាច​នឹង​ប្រសើរ​ជាង​​មុន​ជាក់​ជា​មិន​ខាន៕

 

កែវ វាសនា ចាំ​អ៊ុត​​​​មើលបទ​បន្ទាប់​ទៀត

 

អត្ថបទ៖ ខុត សីហា