​Samsung​ ​កែ​តម្រូវ​បញ្ហា​ជាប់​គាំង​ប៊ិច​របស់ Note 5 ពេល​ដោត​បញ្ច្រាស


​Samsung​ ​កែ​តម្រូវ​បញ្ហា​ជាប់​គាំង​ប៊ិច​របស់ Note 5 ពេល​ដោត​បញ្ច្រាស

​សម្រាប់​អ្នក​ប្រើ​ Galaxy Note 5 ​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ជួបបញ្ហា​ជាប់​គាំង​ប៊ិច​របស់​វា​ ពេល​អ្នក​ច្រឡំ​ដៃ​ដោត​ប៊ិច​បញ្ច្រាស​ចូល​ក្នុង​ទូរសព្ទ​វិញ​ ហើយ​បើ​សិន​អ្នក​ហ៊ាន​ទាញ​ប៊ិច​នោះ​ចេញ​មក​វិញ វា​នឹង​ធ្វើ​ឲ្យ​ប៊ិច​នោះ​ខូច​ហើយ​ប្រើប្រាស់​លែង​កើត​តែ​ម្ដង​។​ ពេល​ជួប​បញ្ហា​នេះ ​ដំណោះ​ស្រាយ​​មាន​តែ​មួយ​គត់​ដើម្បី​យក​ប៊ិច​នោះ​ចេញ​មក​វិញ​បាន​នោះ​គឺ​តម្រូវ​ឲ្យ​ដោះ​គ្រឿង​ទូរសព្ទ​តែ​ម្ដង​។​

 

​Samsung​ ​កែ​តម្រូវ​បញ្ហា​ជាប់​គាំង​ប៊ិច​របស់ Note 5 ពេល​ដោត​បញ្ច្រាស

ប៉ុន្តែ​សម្រាប់​ Galaxy Note 5 ​ដែល​ផលិត​នូវ​ក្នុង​រយៈ​ពេល​ក្រោយៗ​នេះ​ វា​អាច​នឹង​លែង​មាន​បញ្ហា​ដូច​មុន​ទៀត​ហើយ​ ដោយ​ខាង​ក្រុមហ៊ុន Samsung ​បាន​កែ​តម្រូវ​ដោយ​បន្ថែម​​ឧបករណ៍​ដែល​ការពារ​មិន​ឲ្យ​ប៊ិច​របស់​ ​Note 5​ ​ជាប់​គាំង​ពេល​ដោត​បញ្ច្រាស។​

 

​សម្រាប់​ការ​កែ​សម្រួល​នេះ​ក្រុមហ៊ុន​ Samsung ​មិន​បាន​ប្រកាស​អ្វី​នោះ​ទេ​ ព្រោះ​គេ​លើក​ឡើង​ថា​ការ​កែ​សម្រួល​ចំណុច​បច្ចេកទេស​នានា​អតិថិជន​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​៕

 

​Samsung​ ​កែ​តម្រូវ​បញ្ហា​ជាប់​គាំង​ប៊ិច​របស់ Note 5 ពេល​ដោត​បញ្ច្រាស
 

ចុចអាន៖ Galaxy S7 អាច​នឹង​​មាន​តម្លៃ​ថោក​ជាង​ Galaxy S6 ១០​ភាគ​រយ​​
ប្រែ​សម្រួល​៖​ ​រដ្ឋ​
​ប្រភព​៖​ gsmarena