កម្មករ​នេសាទ​សមុទ្រ​ពីរ​នាក់ ស្លាប់​ដោយសារ​គ្រាប់​ច្នៃ ម្នាក់​ដាច់​ក្បាល​ចេញ​ខ្លួន និង​ម្នាក់​ដាច់​ដៃ​ទាំងសងខាង​

ព្រះសីហនុ: កម្មករ​នេសាទ​សមុទ្រ​ចំនួន​២​នាក់ ដែល​បាន​ស្លាប់ដោយសារ​គ្រាប់បែក​ច្នៃ ពេល​ពួកគេ​ប្រើ​រំសេវ​ផ្ទុះ ដើម្បី​ចាប់​ត្រីនៅក្បែរ​កោះតាង ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​១៨ ត្រូវបាន​នាំយក​សាកសព មកដល់​ផែ​ទំនប់រលក​ហើយ នៅ​រសៀល​ថ្ងៃ​១៨ ខែមករា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាលបច្ចេកទេស​វិទ្យាសាស្ដ្រ បានអោយដឹងថា ទូក​ដែល​ចេញទៅ នេសាទ​សមុទ្រ​នេះ មាន​គ្នា​៣​នាក់ កូនដៃ​ទូក​ស្លាប់​២​នាក់ តៃកុង​ទូក រស់​១​នាក់ : ១.​ឈ្មោះ ណាំង ឆាយ​លួ​ន អាយុ​២៨​ឆ្នាំ ភេទ​ប្រុស ជា​អ្នកនេសាទ កូនដៃ​ទូក  គឺ​ស្លាប់​ដាច់​ដៃ​ទាំងសងខាង និង​បែក​លលាដ៍ក្បាល ខាងក្រោយ ។ ២.​ឈ្មោះ កុល ជ្រូក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នកនេសាទ កូនដៃ​ទូក ស្លាប់​ដោយ​ដាច់​ក្បាល ចេញពី​ខ្លួន រក​ក្បាល​មិនឃើញ​។ ៣.​ឈ្មោះ ប៉ែន លាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​តៃកុង​ទូក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន យកមក​សួរនាំ ដោយ​អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ នៅ​ភូមិ​៣ ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

​ពួកកម្មករ​នេសាទ​សមុទ្រ ទាំង​៣​នាក់ បាន​លួច​ធ្វើ​គ្រាប់បែក​កែច្នៃ យកទៅ​បោក​ចាប់​ត្រី ក្នុង​សមុទ្រ ហើយ​ខណៈដែលជនរងគ្រោះ​ទាំង​២​នាក់ ជិះ​កញ្ជើ យក​គ្រាប់បែក​កៃ​ច្នៃទៅ​បោក​ត្រី ស្រាប់តែ​គ្រាប់​នោះ បាន​ផ្ទុះឡើង បណ្តាលអោយ​ស្លាប់​តែម្តង ។​

​ឆ្លងតាម​ការត្រួតពិនិត្យ របស់លោក​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​នគរបាល​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ដ្រ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ គឺ ស្លាប់​ដោយ​ផ្ទុះ​គ្រាប់បែក​កៃ​ច្នៃ ពិតប្រាកដ​មែន​។ ចំ​ណែសាកសព ក្រោយពី​ពិនិត្យ​រួចហើយ សមត្ថកិច្ច​ប្រគល់អោយ ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី​៕V/S