​ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ សល់​តែ​ផេះ សង្ស័យថា មាន​អ្នក​លួច​ដុត នៅ​ស្រុក​រមាសហែក​

ស្វាយរៀង: អគ្គិភ័យ​ឆាបឆេះ​ផ្ទះមួយ​ខ្នង អស់​សល់​តែ​ផេះ ខណៈដែល​ម្ចាស់ផ្ទះមិន​នៅ​ទៅ​ខេត្តក្រចេះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១:៣០ យប់ ឈានចូល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ថ្នល់ ឃុំ សម្បត្តិ​មានជ័យ ស្រុក​រមាសហែក ខេត្តស្វាយរៀង សង្ស័យថាមាន​ជន​មិន​ស្គា​ស់​អត្តសញ្ញាណបាន​លួច​ដុត​។​

​បើ​យោងតាម​សមត្ថកិច្ច កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹងថា​៖ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ឈ្មោះ ស្រី  ចក់ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ មានមុខ​របរ​កសិក​រ និង​ជា​អ្នកបើកបរ​ត្រាក់ទ័រ​ភ្ជូ​រ​ដី ។​

​មុនពេល​កើតហេតុ ម្ចាស់ផ្ទះ ឈ្មោះ ស្រី  ចក់ បាន​បើក​ត្រាក់ទ័រ ចេញពីផ្ទះ​នៅវេលា​ម៉ោង ១០:២៥ នាទី ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៦ គឺ​ទៅ​ខេត្ត​ក្រចេៈ ។ ហើយ​ឈ្មោះ ស្រី  ចក់ មាន​ប្រពន្ធ ២ នាក់ ប្រពន្ធដើម​ឈ្មោះ ស៊ិន រ៉ា​ត អាយុ ៤៧​ឆ្នាំ មានកូន​ចំនួន​៤​នាក់ ក្នុងនោះ​ស្រី​ចំនួន ២ នាក់ បាន​លែងលះគ្នា កាលពី​ខែមិថុនា ឆ្នាំ​២០១៥ ប្រពន្ធដើម​បាន​ចុះ​ចេញពី​ផ្ទៈ និង​កូនស្រី ទៅ​រស់នៅ​កន្លែង​ផ្សេង​។ ឯ​ប្រពន្ធក្រោយ ឈ្មោះ ហ៊ុន ស្រី​ណា អាយុ ៣៤ ឆ្នាំ មានមុខ​របរ លក់ដូរ មាន​ទីលំនៅ  នៅ​ភូមិ​កំពង់​គោ ឃុំ​កំពង់​គោ ស្រុក ព្រែក​ប្រសព្វ ខេត្ត​ក្រចេៈ បាន​រៀបការ​ជាមួយ ឈ្មោៈ​ស្រី ចក់ កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ខេត្ត​ក្រចេៈ ។​

​មុនពេល​ភ្លើង​ឆេះ​ផ្ទះ ឈ្មោះ ហ៊ុន ស្រី​ណា (​ប្រពន្ធក្រោយ​) បាន​ចេញពីផ្ទះ នៅវេលា​ម៉ោង ១៤:២៥​នាទី ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ ទៅលេង​ម្តាយធម៌ នៅ​កំពង់ត្រាច ក៏​សំរាក​នៅ​ទីនោះ​។ រហូតមកដល់​ម៉ោង ២ យប់ ឈានចូល ថ្ងៃទី​១៨ មករា ឆ្នាំ​២០១៦ បងថ្លៃ​ជីដូនមួយ​របស់​ខ្លូន ទូរស័ព្ទ​ប្រាប់ថា ភ្លើង​ឆេះ​ផ្ទះ​ឯង​ហើយ ឮ​ដូច្នោះ ក៏​រក​ម៉ូតូឌុប ដឹក​មក​ផ្ទះ តែ​រក​ពុំបាន​រហូត ដល់​ម៉ោងជាង ៣ ហើយ​ទើប​ត្រឡប់​មកដល់​ផ្ទៈ​វិញ នៅវេលា​ម៉ោង ៤:១០​នាទី ។ រង់ចាំ​ដល់​ភ្លឺ​ឈ្មោះ ហ៊ុន ស្រី​ណា បាន​ដងទឹក​ជះ​កន្លែង​ភ្លើង នៅ​ឆេះ​តិច ឱ្យ​រលត់ កាយ​រក​ខ្សែក ចំនួន​២​ខ្សែ ដែលមាន​ទម្ងន់​ចំនួន ៩​ជីក​ន្លះ ក៏បាន​រកឃើញ​វិញ ចំនួន​២​ខ្សែ មានការ​បាត់បង់​ប្រហែល ១ ជី ប៉ុណ្ណោះ​។ រីឯ​សំភារៈ​ដែល​ត្រូវ​ខូចខាត រួមមាន​: ផ្ទៈ​១​ខ្នង​ទំហំ (៥ x ៧ ) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជ​ញ្ជំ​ង​ស្លឹកត្នោត​, ខ្សែក​ទម្ងន់ ១​ជី​, ប្រាក់​អាមេរិក ២៥០ ដុល្លារ និង​សំភារៈប្រើប្រាស់​ជាច្រើន​ទៀត​។

​គេ​នៅ​ពុំទាន់​ដឹងថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ បណ្តាលមកពី​មូលហេតុ អ្វី​នោះទេ​។ បច្ចុប្បន្ន សមត្ថកិច្ច កងរាជអាវុធហត្ថ កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ដែល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង​នេះ​៕V​/S

​ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ សល់​តែ​ផេះ សង្ស័យថា មាន​អ្នក​លួច​ដុត នៅ​ស្រុក​រមាសហែក​

​ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ សល់​តែ​ផេះ សង្ស័យថា មាន​អ្នក​លួច​ដុត នៅ​ស្រុក​រមាសហែក​

​ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ សល់​តែ​ផេះ សង្ស័យថា មាន​អ្នក​លួច​ដុត នៅ​ស្រុក​រមាសហែក​

​ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ សល់​តែ​ផេះ សង្ស័យថា មាន​អ្នក​លួច​ដុត នៅ​ស្រុក​រមាសហែក​